Friday, February 15, 2013

rbu Your Word of Love Steals ...

Puthpong Sao

4:22 PM  -  Extended circles 
"ពាក្យស្នេហ៍"បង បានលួច បេះដូងគេ
បេះដូងបង ដឹងទេ អូនលួចបាត់
អូនស្នេហ៍បង ចាំផ្សង ចិត្តសម្ងាត់
ចិត្តអូនកាត់ ថែកេរ្តិ៍ ជូនបងមួយ។

"ពាក្យស្នេហ៍"បង ប្រលោម បេះដូងស្រី
ផ្អែមវចី ស្រីៗ គេងឱបព្រួួយ
ថប់ឱរា ដោយសារ ស្នេហាមួយ
ចិត្តរញ្ជួួយ ព្រួួយប្រាណ ក្រែងខានយល់។

បងដឹងទេ នេះនែ៎ បេះដូងបង
ជាប់ចំណង ស្នេហ៍អូន លែងអំពល់
ទោះមានស្លាប ចិត្តបង អូនគិតយល់
នៅវិលវល់ ជាប់ទ្រុង ក្នុងទ្រូងអូន៕

            សម្រួលបកស្រាយSao Puthpongពី Zenen Dela Cuadra, Philippines

No comments: