Thursday, April 25, 2013

(RBU) A BRACE OF TURTLES-DOVES IN A POEM DEPICTING BEAUTIFUL RURAL LANDSCAPE IN HARVEST

Excerpt from a short story entitled "Destiny Built in Deep Heart from Both
Hands" that was chosen as the Winner and got a Trophy at a Contest on
Short Writing on Child Rights held by the Cambodia National Council of
Children Rights, Ministry of Social and Veterans' Affairs and Youth
Rehabilitation, Royal Government of Cambodia (December 2012).




                ព្រះអាទិត្យមុនពេលអស្ដង្គតបានចាំងជះរស្មីពណ៌មាសសាចមក
លើវាលស្រែ។
 ស្រែនីមួយៗពេញដោយស្រូវទុំ​ទោរយោកងោក​ងើបចុះឡើងៗ
ក្រោមចរន្តលម្ហើយមើលទៅដូចរលកកម្រាលព្រំមាសរលាស់ប្រដេញគ្នាគ្រប
លើវាលស្រែ
ផុតកន្ទុយភ្នែក។ ចាបពូកពពេចសេកពពូលហើរស្រប្រសាចជា
ហ្វូងម្ដងចុះស្រែនេះហើយផ្អើលឈូនឹងទីងមោងយោលយោងឆាបចុះឡើងរួច
ស្ទុះស្រុះហើរព្រាតទៅស្រែផ្សេងក្រោមសំឡេងហ៊ោទះដៃបន្ទរដេញនៃក្មេងៗនិង
ចាស់ៗជាអ្នកចាំចាប។
 លលកទំជាគូៗលើចុងឈើសង្កែអំពិលព្រីងរងាវបូលប្រ
ណាំងនឹងជំនោររំហើយត្រសៀកៗផាត់កាត់លម្ហវាលស្រែ។
                  ពេលអ្នកភូមិស្រីប្រុសចាស់ក្មេងកំពុងច្រូតស្រូវប្រវាស់ដៃច្រៀង
ផ្ដោះផ្ដងសប្បាយក្អាកក្អាយក្នុងស្រែជិតៗគ្នានោះ ក្មេងប្រុសតូចៗពីរបីនាក់ ម្នាក់
ៗមានកាន់ចំពាមកៅស៊ូគ្រាប់លញ់ក្នុងដៃ ដើរឱនៗលបៗអែបល្បោះព្រៃទៅពួន
ពីក្រោមក្រោយលលកមួយគូទំនៅលើចុងអំពិល។
                   តាសមដែលធ្លាប់បួសរៀនលទ្ធិពុទ្ធនិយមល្បីខាងធម៌អាថ៍ឃើញ
ទាន់បានស្រែកឃាត់៖
    ហៃយើអើ អាចៅ ពួកអាឆាន់            កុំកាន់ចិត្ត ប្រមាថ ជីវិតគេ    
    លលកជួយ អ្នកស្រែ ឯងដឹងទេ        វារងាវ បំពេ ច្រៀងកំដរ។
     ធម្មជាតិ តន្ត្រី លម្ហើយចិត្ត                ភ្លេងបន្ទរ ជីវិត កសិករ                                             
    ការនឿយហត់ ក៏បាត់ អារម្មណ៍ល្អ    ខ្យល់លម្ហ បន្ត លម្ហែកាយ។
                    ឆាន់ និងគូកនក៏បានចេញទៅ

(ដកស្រង់ចេញពីរឿង វាសនាសាងក្នុងចិត្តពីបាតដៃ ដែលជាប់ជាស្នាដៃជ័យ
លាភីលេខ១ផ្នែកនិពន្ធរឿងខ្លីស្ដីពីសិទ្ធិកុមារ ក្នុងការប្រលងដែលរៀបចំដោយ
ក្រុមប្រឹក្សាជាតិកុមារ
កម្ពុជានិងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងស្ដារយុវនីតិ
សម្បទា នៃរាជរដ្ឋាភិ
បាលកម្ពុជា ខែធ្នូឆ្នាំ២០១២)

Mauro Di Rosa

9:33 PM  -  Public

il dolcissimo riposo , by Carl-Bovis

No comments: