Showing posts with label អំពិលទឹក. Show all posts
Showing posts with label អំពិលទឹក. Show all posts

Wednesday, February 19, 2014

rbu អូនអំពិលទឹក

ឃើញអំពិលទឹក នឹកភ័ក្ត្រស្រី
នឹកដៃពិសី បញ្ចុកបង
អំពិលទឹកកួរ សួរនួនល្អង
អូននៅចាំបង រឭកទេ។

អំពិលទឹកផ្អែម ចាញ់សម្ដី
ស្រស់កល្យាណី ផ្អែមម្ល៉េះទេ
ពីរោះកន្លង ពាក្យមាសមេ
អូនច្រៀងបំពេ បងកើយភ្លៅ។

ភ្នែកបងសម្លឹង វង់ភ័ក្្រថ្លា
បបូរកន្និដ្ឋា ចម្រៀងពៅ
បំពេបងគេង ដល់យប់ជ្រៅ
តើពៅចាំទេ ឬប្រែឫក។

គេងកើយភ្លៅអូន ពីព្រលប់
សុបិនមិនឈប់ រហូតព្រឹក
យើងឡើងឋានសួគ៎ គួរអូននឹក
រឭករឿងផ្អែម អំពិលទឹក។

ទេៗពុំចត់ ពាក្យបញ្ជោះ
អូននិយាយហួស ព្រោះលែងនឹក
បោះបង់អាឡោះ អស់រឭក
ឱ អំពិលទឹក នឹកអាល័យ។

អូនអំពិលទឹក នឹកបងទេ
ឬមួយមានគេ នាវចរណៃ
បង្ខំឲ្យអូន ផ្ដាច់និស្ស័យ
អូនលាដោះដៃ ស្រីភ្លេចបង?!!
ញាំឬឣត់?? មានតែ៣កួរហ្នឹងគត់ម្ដង!!!!
Like ·  · 
  • Sar Sokunthearos likes this.
  • Sar Sokunthearos

    ហាស!ហាសពិតជាកវីមែនគ្រាន់តែឣំពិលទឹកមួយតែងបានកំណាព្យយ៉ាងពីរោះ !!់
  • Puthpong Sao 
    ពីរោះព្រោះអូន អ្នកសរសើរ

    អ្នកគ្រូទេតើ សរសើរបង
    អរគុណតិចៗ ទុកខ្លះផង

    ក្រែងក្រោយនួនល្អង ទារបងទៀត។
    9 minutes ago · Like · 1