របៀបជុះ នៃមនុស្សល្បី
លើផែនដី ដូចតែគ្នា
ព្រោះកើតមក សព្វអង្គា
គ្មានអ្វីជា ជាប់ជាមួយ។
លើផែនដី ដូចតែគ្នា
ព្រោះកើតមក សព្វអង្គា
គ្មានអ្វីជា ជាប់ជាមួយ។
គ្រឿងក្រៅកាយ ជួយបិទបាំង
ឲ្យប្លែកខ្លាំង មួយទៅមួយ
តាមពិតទៅ គ្រាន់តែជួយ
បន្លប់ព្រួយ តាមកាយជាប់។
ឲ្យប្លែកខ្លាំង មួយទៅមួយ
តាមពិតទៅ គ្រាន់តែជួយ
បន្លប់ព្រួយ តាមកាយជាប់។
មនុស្សរស់ ត្រូវការស៊ី
សោយឆាន់ពី សាតាមគាប់
កើតជីវិត គង់តែងាប់
សុគតភព្វ ស្លាប់ដូចគ្នា។
សោយឆាន់ពី សាតាមគាប់
កើតជីវិត គង់តែងាប់
សុគតភព្វ ស្លាប់ដូចគ្នា។
មុននិងក្រោយ ចាស់និងក្មេង
ត្រូវវង្វេង តាមវេរា
មិនថាឈឺ ឬក៏ជា
ពុំធានា ការពារបាន។
ត្រូវវង្វេង តាមវេរា
មិនថាឈឺ ឬក៏ជា
ពុំធានា ការពារបាន។
នេះជារឿង នៃជីវិត
សម្គាល់គិត គ្រប់ៗប្រាណ
ពេលនៅរស់ ត្រូវប្រមាណ
កុំរស់ស្មាន ស្លុងលោភលន។
សម្គាល់គិត គ្រប់ៗប្រាណ
ពេលនៅរស់ ត្រូវប្រមាណ
កុំរស់ស្មាន ស្លុងលោភលន។
ជីវិតគ្មាន ឋានសួគ៌ឡើយ
ឃើញច្បាស់ហើយ គួរគិតគន់
កុំចាញ់បោក ខ្លួនលង់ធ្ងន់
ក្នុងបង្គន់ ចោលកាកកាយ៕
ឃើញច្បាស់ហើយ គួរគិតគន់
កុំចាញ់បោក ខ្លួនលង់ធ្ងន់
ក្នុងបង្គន់ ចោលកាកកាយ៕
© rbu_spp 9:27 pm Jan 15, 2015 Puthpong Sao



