Showing posts with label ជាន់ឲ្យកប់. Show all posts
Showing posts with label ជាន់ឲ្យកប់. Show all posts

Thursday, October 9, 2014

rbu 614 -- ដាក់ឲ្យធ្ងន់ ជាន់ឲ្យកប់


ដាក់ឲ្យធ្ងន់ៗ ជាន់ឲ្យកប់
ជម្រះឲ្យចប់ កុំទុកកេរ
សាសនបណ្ឌិត្យ នៃជាតិទេ
កុំឲ្យរាស្ត្រជេរ ថាចោលម្សៀត។
ធ្វើឲ្យជាតិខ្លាំង ច្បាំងនឹងបាប
អំណាចបង្ក្រាប កុំទុកទៀត
រួមគ្នាធ្វើត្រូវ កុំភ្លាត់ស្នៀត
កុំឲ្យបៀនបៀត ធ្វើបាបរាស្ត្រ។
លក់អើយនោះលក់ ភ្លើមិនស្វាង
ឫកកោងអាងយ៉ាង ជាតិវិនាស
រាស្ត្ររងទុក្ខកម្ម រស់រទាស
ព្រៃឈើរ៉ែមាស លក់មិនសល់។
ឮអភិវឌ្ឍន៍ អួតកប់មេឃ
ស៊ីនោះស៊ីពេក មិនខ្ចីខ្វល់
លោភនោះសែនលោភ មិនស្កប់ស្កល់
ប្រេះពោះឡើងហល់ មិនចេះគ្រប់។
កម្មបាបខ្លួនសាង នឹងឲ្យផល
វេលាមកដល់ មិនអាចទប់
ប្រឹងបូមបែកពោះ នៅមិនឈប់
ពៀរតាមសង្គ្រប់ សមនឹងកម្ម។
© rbu_spp Oct 9, 2014 Puthpong Sao
ភ្នំពេញ៖ ក្រោយការសាកសួរនៅរដ្ឋសភាពជាច្រើនម៉ោង រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានប្រាប់ក្រុមអ្នកកាសែតថា...
THMEYTHMEY.COM