Friday, November 1, 2013

rbu កត្តាប្រាំយ៉ាងសាងមនុស្ស

កត្តាប្រាំយ៉ាង សាងមនុស្ស
ឲ្យលុះដុះត្រូវ ផ្លូវជោគជ័យ
កុមារទីមួយ មាននិស្ស័យ
ពីកំណើតនៃ ជីវិតមក។

គ្រួសារទីពីរ ធាតុផ្សំគ្នា
តម្រង់ផ្លូវវា ថែពន្លក
ឲ្យលូតលាស់ល្អ ដៅផ្ចង់រក
ចាប់យកបង្កើត គ្រប់អ្វីៗ។

មជ្ឈដ្ឋានរស់នៅ ផ្សំបន្ទាប់
ជាកត្តារាប់ ថាទីបី
មានសណ្ដាប់ល្អ សុខសួស្ដី
ដើម្បីរួមគ្នា សាងសង្គម។

សាលាទីបួន ខាងផលិត
រួមគ្រូជាងស្និទ្ធ ជំនាញពុម្ព
ឆ្លាក់អភិវឌ្ឍន៍ លូតសង្គម
ពលរដ្ឋជាធំ អ្នកចេះដឹង។

កត្តាទីប្រាំ សង្គមទៀត
សំខាន់ផ្សំស្នៀត រួមពង្រឹង
ឲ្យក្មេងពូកែ ខ្លាំងរឹងប៉ឹង
ចេះដឹងចេះធ្វើ ផលចំណាប់។

ក្មេងដុះផ្លូវត្រូវ ដូចជាឈូក
ទោះដុះលូតលូក ពីភក់ល្បាប់
ក៏ក្លិនបញ្ចង់ រសចិត្តជាប់
ក្លាយប្រាជ្ញកេរ្តិ៍គាប់ ទ្រព្យសាងជាតិ៕

កំណាព្យនេះដកស្រង់ចេញពីកំណាព្យខ្ញុំ "គ្រូលះបង់សាងលោកអភិវឌ្ឍន៍"
ក្នុង Reading Benefits You (ការអានមានប្រយោជន៍) http://r-b-u.blogspot.com/


មនុស្សគ្រប់រូបត្រូវធ្វើនៅពេលដែមានជីវិតរស់នៅលើផែនដីរហូតយើងវិលទៅវិញ
១. យើងកុំគិតថាត្រូវការពីសង្គមយើងត្រូវសួខ្លួនឯងថាមានអ្វីផ្ដល់ឲ្យសង្គម
២. យើងមិនត្រូវនឿយហត់នៅពេលដែលសង្គមត្រូវការ
៣. មនុស្សកើតមកត្រូវតែមានកិច្ចសន្យាសង្គម
៤. មនុស្សបង្កើតសង្គម. សង្គមបង្កើតបញ្ហា. មនុស្សត្រូវតែដោះស្រាយបញ្ហា
៥. មនុស្សជាវិចិត្តករឆ្លាក់សង្គមបើសិនមនុស្សមានចំណេះ

No comments: