Monday, November 18, 2013

rbu កោះពេជ្រស្នេហ៍កម្ម

ចម្រៀង៖ កោះពេជ្រស្នេហ៍កម្ម
ការអានមានប្រយោជន៍ Reading Benefits You
http://r-b-u.blogspot.com/

១. កោះពេជ្រស្នេហ៍កម្ម ផ្ដាំរឿងសោកា ប្រវត្តិស្នេហាចារលើ គំនរសាកសព
អូនលាបងទៅ ស្រែកហៅ ទាំងដង្ហើមថប់ កោះពេជ្របញ្ចប់ស្នេហ៍យើងយ៉ាងសែនទារុណ

២. ចំណារស្នេហ៍កម្ម ចាំរឿងឈឺចាប់ មនុស្សគរដេកស្លាប់រាប់រយ ដង្ហោយហៅគុណ
រលាយអស់ហើយ សង្ឃឹមយើងមានពីមុន ចិត្តល្មោភនាយទុន ផ្ដាច់ជន្មជីវិតឥតក្រែង។

បន្ទរ. ម្ភៃពីរវិច្ឆិកា ឆ្នាំពីរពាន់ដប់ ស្នេហ៍យើងត្រូវចប់ បងស្អប់ជីវិតខ្លួនឯង
(និយាយ៖ ស្ពានកោះពេជ្រជាឃាតករប្លន់យក៍ព្រលឹងអូនទៅ ទុក្ខឲ្យបងនៅឯកាចំបែង)
អស់ពាក្យនឹងថ្លែង ទឹកភ្នែកហូរឯង បេះដូងក្រៀមក្រំខ្ទាំខ្ទេច។

៣. ខុសពីរឿងគេ គេព្រាត់ក្បត់គ្នា ស្នេហ៍ខ្ញុំវេរា យើងព្រាត់ព្រោះស្ពានកោះពេជ្រ
អំណាចដុល្លារ ប្រហារជីវិតពន្លិច បងចាំមិនភ្លេច អូនអើយកោះពេជ្រឃាតករ៕

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ © rbu – SPP Sao Puthpong សៅរ៍ ពុធពង្ស
ជាកម្រងរឿងពិតរបស់គូស្នេហ៌មួយគូនៅខេត្តបាត់ដំបង ។ សូមឧទ្ទិសបទនេះជូនដល់ជនរងគ្រោះទាំងឡាយដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៌ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រទាំងអស់ កាលពីថ្ងៃទី 22 វិច្ឆិកា ឆ្នាំ 2010 ។ គំរប់ខួប៣ឆ្នាំ ។ ពីខ្ញុំ សេង តារា

No comments: