១. កោះពេជ្រស្នេហ៍កម្ម ផ្ដាំរឿងសោកា ប្រវត្តិស្នេហា ចារលើ គំនរសាកសព
អូនលាបងទៅ ស្រែកហៅ ទាំងដង្ហើមថប់ កោះពេជ្របញ្ចប់ ស្នេហ៍យើងយ៉ាងសែនទារុណ។
២. ចំណារស្នេហ៍កម្ម ចាំរឿងឈឺចាប់ មនុស្សគរដេកស្លាប់ រាប់រយ ដង្ហោយហៅគុណ
រលាយអស់ហើយ សង្ឃឹមយើងមានពីមុន ចិត្តល្មោភនាយទុន ផ្ដាច់ជន្មជីវិតឥតក្រែង។
បន្ទរ. ម្ភៃពីរវិច្ឆិកា ឆ្នាំពីរពាន់ដប់ ស្នេហ៍យើងត្រូវចប់ បងស្អប់ជីវិតខ្លួនឯង
(និយាយ៖ ស្ពានកោះពេជ្រជាឃាតករប្លន់យក៍ព្រលឹងអូនទៅ ទុក្ខឲ្យបងនៅឯកាចំបែង)
អស់ពាក្យនឹងថ្លែង ទឹកភ្នែកហូរឯង បេះដូងក្រៀមក្រំខ្ទាំខ្ទេច។
៣. ខុសពីរឿងគេ គេព្រាត់ក្បត់គ្នា ស្នេហ៍ខ្ញុំវេរា យើងព្រាត់ ព្រោះស្ពានកោះពេជ្រ
អំណាចដុល្លារ ប្រហារជីវិតពន្លិច បងចាំមិនភ្លេច អូនអើយ កោះពេជ្រឃាតករ៕
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ © rbu – SPP Sao Puthpong សៅរ៍ ពុធពង្ស

No comments:
Post a Comment