Friday, November 1, 2013

rbu ស្រណោះនគរចាម

ចំប៉ាមេរៀន សម្រាប់ជាតិ
អ្នកសន្តានញាតិ ជាតិជាចាម
គិតដឹងយ៉ាងច្បាស់ ថាវៀតណាម
លេបនគរចាម ទាំងមូលបាត់។

នរណាជួយចាម បានទៅន៎
ពេលបាត់នគរ រស់សាត់ព្រាត់
ឃើញកេរដូនតា ចង់ហាមាត់
ចិត្តឃាត់ប្រយ័ត្ន ហាទៅស្លាក់។

"តើយើងជួយគ្នា បានពេលណា?"
ខ្លះឆ្លើយឡើងថា "មានទ្រព្យប្រាក់ "
ទើបអាចជួយគ្នា បានប្រច័ក្ស
ឬពេលឡើងថ្នាក់ បាន"ស័ក្តិ៍ធំ "។

"តើយើងជួយជាតិ បានពេលណា"
ខ្លះច្បាស់ឆ្លើយថា "ពេលធ្វើធំ "
មុខតែញាតិមិត្ត 
មកចោមជុំ
ឬពុំនោះទេ "ធ្វើសេដ្ឋី "។

ចម្លើយអស់នេះ ត្រូូវត្រង់ខុស
និយាយប្រាប់ចុះ តាមសេចក្ដី
យើងជួយគ្នាបាន ជាសក្ខី
យើងក្ដី"តែពេល ជីវិតនៅ "។

ឯយើងជួយជាតិ ក៏ដូចគ្នា
តែ"នៅវេលា យើងរស់នៅ "
និង"ពេលជាតិយើង មានគង់នៅ "
បើជាតិបាត់ទៅ ជួយលែងបាន។

មើលតែជាតិចាម ដឹងច្បាស់ស្រាប់
ពេលជាតិខ្លួនស្លាប់ ទោះសល់ដាន
ប្រាសាទដូនតា ចាមបុរាណ
ជួយជាតិលែងបាន បាត់ប្រទេស។

នេះហើយមេរៀន ខ្មែរត្រូវចាំ
ជាប់ជាបណ្ដាំ កុំបីធ្វេស
កុំឲ្យបាត់ជាតិ បង់ប្រទេស
ប្រហែសបរទេស លេបដូចចាម៕

© Copyright rbu - SPP 01-11-2013




The ancient civilization of Champa exist as an independent entity from the 2nd until 18th century AD ( Central Vietnam today) ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ Photo From Chivee Bloom

No comments: