Friday, November 22, 2013

rbu អាណោចអាធ័ម

More than 350 people, in a blink, lost their life unexpectedly on Koh Pech (Diamond Island) Bridge, Phnom Penh, Cambodia, being trampled one another while having a stroll there near midnight, Nov 22, 2010. Nobody, even the party organizers, owners of the resort and gov't authorities hold responsible for the tragedy did have any proper and effective measures and means to save these pitiable innocent lives. Strangely, the investigation into the incident hasn't been completed so far.
អាណោចអាធ័ម នាំគ្នាទៅស្លាប់
ដូចណាត់អ្វីប្រាប់ ជួបគ្នាកោះពេជ្រ
កម្សាន្តសប្បាយ ក្លាយទុក្ខរំពេច
ជីវិតលង់លិច មួយពព្រិចភ្នែក។

មើលចុះឃើញទេ គរក្ដាំងឡើងស្អិត
កម្មអ្វីវិបរិត គួរឲ្យសង្វេគ
ជីវិតបីរយ ប្លាយស្ដាយពន់ពេក
ស្លាប់រនេលដេក ហៅគុណមេបា។

លើស្ពានកោះពេជ្រ ទីធ្នាក់កម្សាន្ត
មិនបានប៉ុន្មាន ប្រាណព្រាត់សង្ខារ
ព្រលឹងលាកាយ ជីវិតមរណា
នេះជាហេតុការណ៍ នឹកស្មានមិនដល់។

ស្រែកហៅអ្នកជួយ សង្គ្រោះជីវិត
ម្ចាស់ទីពុំគិត មិនបានស្វែងយល់
គិតតែដុល្លារ ទាំងមិនខ្វាយខ្វល់
ហេតុការណ៍មកដល់ ជួយអ្វីមិនបាន។

ឱ ស្ពានកោះពេជ្រ ម្ភៃពីរវិច្ឆិកា
ពីរពាន់ដប់ណា ព្រលឹងចាកប្រាណ
បីរយហាបី ទុក្ខហួសប្រមាណ
ស្លាប់ទាំងស្ដាយប្រាណ មិនបានផ្ដាំលា៕
22/11/2013 ជាថ្ងៃខួបគំរាប់៣ឆ្នាំ នៅលើស្ពានកោះពេជ្រ
ចូលរួមកាន់ទុក្ខទាំងអស់គ្នា — at The Nation Post.

No comments: