Saturday, November 16, 2013

rbu សម្រស់ស្រីខ្មែរ

ស្លៀកពាក់ហ្នឹង ស្អាតម៉្លឹង គាប់ភ្នែកចិត្ត
ឃើញដូចឋិត តុសិត សួគ៌អប្សរ
ពេញសោភ័ណ សែនស្រស់ ស្អាតបវរ
ដូចកិន្នរ ឈររង់ បង្អួតកាយ។

តើនរណា មិនថា សរសើរនាង
ដូចទ្រង់យាង ចេញរាង ត្រគាកសាយ
ចង្កេះក្លំ ស័ក្តិសម មើលពុំណាយ
ចិត្តស្រមៃ អាល័យ នឹកថ្ងៃយប់។

ឱកញ្ញា ធីតា ហង្សពីសួគ៌
ពេញចំតួ សួស្ដី សិរីគ្រប់
សម្រស់ស្រី បេតី 
សុគន្ធអប់
ចិត្តសំណព្វ ស្នេហា អប្សរា៕

ឃើញឈ្មោះនាង"ម៉ារីនី" ខ្ញុំនឹកដល់ចម្រៀងមួយបទ
ដែលខ្ញុំបានតែងក្នុងឆ្នាំ១៩៨៣ "សុបិនរាត្រី"៖

បន្ទរ "គេងស្រមៃនឹកអស់អនុស្សាវរីយ៍
ម៉ារីនីវាចា ចិន្តារៀមព្រួយ ពុំដឹងរឿងអ្វី
យប់ជ្រៅ ភ្នែកធ្មេចទៅហើយ ម្ដេចឡើយនៅតែឃើញស្រី
សុបិនរាត្រី ស្នេហាភក្ដីឬមួយយ៉ាងណា។

កញ្ញា ហង្ស មារិនី — at ASIA Community.

No comments: