Tuesday, November 19, 2013

rbu អ្នកបស្ចឹមកាន់ព្រះពុទ្ធសាសនា

ដាក់បាត្រប្រគេន នេនតូចៗ
ឃើញហើយនឹកដូច កូនព្រះពុទ្ធ
ទាយក-យិកា ជំនឿមុត
សទ្ធាគុណវុឌ្ឍិ៍ ជនបស្ចឹម។

ពិតជាត្រូវស្ងើច ជូនសរសើរ
ទឹកចិត្តប្រសើរ ភ័ក្ត្រប៉ប្រិម
ជំនឿបរិសុទ្ធ អ្នកបស្ចឹម
លើកខ្ពស់ត្រដឹម ពុទ្ធសង្ឃខ្មែរ។

សង្ឃតូចដូចកូន នៅកុមារ
សទ្ធាជ្រះថ្លា ស្ម័គ្រដង្ហែ
ទាក់ទាញការស្ងើច នឹងកូនខ្មែរ
តម្រែតម្រង់ ផ្លូវ
ត្រូូវចរ។

រៀនលះកិលេស តាំងពីតូច
នេះពិតជាដូច ដើរផ្លូវល្អ
ត្រេចតាមពុទ្ធមគ្គ ដ៏បវរ
ជីវិតស្មោះសរ សង្គមសុខ។
សេចក្តីល្អមិនប្រកាន់ជាតិសាសន៍ឡើយ អ្នកធ្វើអំពើល្អរមែងរីករាយក្នុងលោកទាំងពីរ តើមិត្តទាំងអស់គ្នាធ្លាប់គិតទេថា
សេចក្តីល្អយើងធ្លាប់បានធ្វើប៉ុន្មានហើយ?
អំពើអាក្រក់យើងធ្លាប់បានធ្វើប៉ុន្មានហើយ?
បន្ទាប់មកយើងបួកបញ្ជូលគ្នាមើល៍
តើទាំងពីរហ្នឹងនរណាច្រើនជាង?
ទីមួយគឺ បុណ្យ
ទីពីរគឺបាប

No comments: