Monday, November 11, 2013

rbu ប្រាសាទព្រះវិហាររបស់កម្ពុជា

ងាយចាំងាយចាំ
ទាំងថ្ងៃខែឆ្នាំ
ជាលេខជោគជ័យ
១១ពីរដង
ឆ្លងចូល១៣
លេខច្បាស់មានន័យ
ខ្មែរជ័យជាក់ស្ដែង។

១១ពីរដង
១២ផុតឆ្លង
ថ្ងៃខែនេះឯង
១៣ជាឆ្នាំ
ជោគជ័យចិញ្ចែង
លោកាស្ញប់ស្ញែង
ខ្មែរម្ចាស់ប្រាសាទ។

ព្រះវិហារខ្មែរ
ប្រាង្គសល់ថ្មផ្ដែរ
ផ្ដាំខ្មែរត្រូវឆ្លាត
ឈប់ឈ្លោះជាតិឯង
ក្រែងជាតិលង់ខាត
សៀមចិត្តមហាត
ខូចខាតកេរ្តិ៍ឈ្មោះ។

តុលាការលោក
ឡាអេប្រកូក
ប្រកាសពេញយស
ខ្មែរនៅតែម្ចាស់
ជាក់ច្បាស់ពេញឈ្មោះ
កិត្យាខ្ពង់ខ្ពស់
ព្រះវិហារចាំ។

ឆ្នាំហុកពីរណា
ខែមិថុនា
ថ្ងៃទី១៥
សម្ដេចតាយើង
ឡើងទៅក្ដីក្ដាំ
ឈ្នះសិទ្ធិកម្ម
ប្រាង្គព្រះវិហារ។

អង្គតុលាការ
ឡាអេដីកា
ថាកម្ពុជា
ជាម្ចាស់ប្រាសាទ
ឈ្មោះព្រះវិហារ
ដែនកម្ពុជា
នៅជាម្ចាស់ដើម។

ឥឡូវចុងក្រោយ
ទោះសៀមដង្ហោយ
ប្រើទ័ពសម្បើម
គម្រាមវាយលុក
ចង់ផ្ដាច់ដង្ហើម
ប៉ងចូលដណ្ដើម
ក៏ចាញ់សូរេច។

ឡាអេបិទផ្លូវ
មិនឲ្យថៃនៅ
ករឿងបង្កាច់
នៅតែខ្មែរទេ
ធ្វើម្ចាស់ប្ដូរប្ដេជ្ញ
មេខ្មែរកុំបាច់
ខ្លាចសៀមយួនទៀត៕
តុលាការក្រុងឡាអេ ប្រទេសហូឡង់ ប្រកាសសាលក្រម រឿងក្តីប្រាសាទព្រះវិហារ នៅម៉ោង 10 ព្រឹកនៅអឺឯរ៉ុប (ម៉ោង 4ល្ងាចនៅកម្ពុជា) ថា កម្ពុជា ឈ្នះក្តីជាថ្មីហើយ។ កងទ័ពថៃ ត្រូវដកចេញជាបន្ទាន់ ពីប្រាសាទនេះ។ (11-11-2013)

Congratulation to Preah Vihear Temple of Cambodia is still belong to Cambodia. Cambodia got won at the Hague International Court, Nederlands today morning (10 O'clock, time of Europe).

No comments: