ដូងធ្លាយ ដូងងាយ ដាំដុះផ្លែ
ដូងដាំ ដីខ្មែរ ផ្លែទឹកផ្អែម
ដូងផ្លែ ដុះថែ ដាក់ជីថែម
ធ្វើនំ បង្អែម ឆ្ងាញ់ប្រណីត។
ដូងដាំ ដីខ្មែរ ផ្លែទឹកផ្អែម
ដូងផ្លែ ដុះថែ ដាក់ជីថែម
ធ្វើនំ បង្អែម ឆ្ងាញ់ប្រណីត។
ដាំដូង ដាំដុះ ដែនចម្ការ
ដាំថែ កាលណា ផលដូចចិត្ត
មួយខែ មួយធ្លាយ រាយដូចស្និត
ផ្លែជ្រៀត បៀតកិត ណែនជ្រែកដើម។
ដាំថែ កាលណា ផលដូចចិត្ត
មួយខែ មួយធ្លាយ រាយដូចស្និត
ផ្លែជ្រៀត បៀតកិត ណែនជ្រែកដើម។
"ដាំដូង" មួយទៀត ដាំក្បាលចុះ
ដាំនោះ មិនដុះ ទោះដីសើម
ដាំខុស ដាំក្បាល អាចដង្ហើម
ដាច់ផុត ដាច់ថ្លើម ព្រោះ"ដាំដូង"។
ដាំនោះ មិនដុះ ទោះដីសើម
ដាំខុស ដាំក្បាល អាចដង្ហើម
ដាច់ផុត ដាច់ថ្លើម ព្រោះ"ដាំដូង"។
"ដាំដូង" មួយនេះ មានន័យពីរ
ដាំលេង លោតទី ចូលអណ្ដូង
ក្មេងៗ លេងទឹក ហក់លោតប្រូង
តោងមែក លោតទោង ចូលក្នុងទឹក។
ដាំលេង លោតទី ចូលអណ្ដូង
ក្មេងៗ លេងទឹក ហក់លោតប្រូង
តោងមែក លោតទោង ចូលក្នុងទឹក។
"ដាំដូង" មួយទៀត ន័យដាំទីង
ដាំដួល គន្ធីង បាត់លំនឹក
បង់កេរ្តិ៍ រលីង លែងចាំព្រឹក
កើតចិត្ត វរវឹក នឹកខ្មាសគេ៕
ដាំដួល គន្ធីង បាត់លំនឹក
បង់កេរ្តិ៍ រលីង លែងចាំព្រឹក
កើតចិត្ត វរវឹក នឹកខ្មាសគេ៕
No comments:
Post a Comment