Moi, mon nouvel ami français François Vioud, licencié es sciences politiques et phtoographe de métier et la p'tite Winnie, on est á une cérémonie au The Asia Foundation, Phnom Penh, Novembre dernier, (Photo par la belle femme de naissance mexicaine Silvia Anaid Gr, épouse de François.) Cet homme est trés aimable.
គ្រប់គ្នាខ្ចីរូប គេមកប្រើ
តែបើមិនថែ រូបនោះច្បាស់
ធម្មជាតិតាមទារ ឆាប់រហ័ស
គ្មានអ្វីក្រឡាស់ ផុតសង្ខារ៕
ទុក្ខធំងំជាប់ រាប់សិបឆ្នាំ
ពិបាកចងចាំ ផ្ដាំជីវិត
ឃើញមុខញញឹម សង្ឃឹមគិត
ច្រឡំរឿងពិត ឥតរីករាយ។
ពិបាកចងចាំ ផ្ដាំជីវិត
ឃើញមុខញញឹម សង្ឃឹមគិត
ច្រឡំរឿងពិត ឥតរីករាយ។
ញញឹមបាំងទុក្ខ មុខស្រស់ស្រាយ
ឃើញដូចសប្បាយ រួសរាយងាយ
តាមពិតទុក្ខធំ ពុំនិយាយ
ហួសនឹងរាប់រាយ ជាអក្ចរា...
ឃើញដូចសប្បាយ រួសរាយងាយ
តាមពិតទុក្ខធំ ពុំនិយាយ
ហួសនឹងរាប់រាយ ជាអក្ចរា...
ពេលខ្លះគិតថា មិនគួររស់
រស់មានតែឈ្មោះ ខ្វះខ្លឹមសារ
មិនមែនរូបឯង ម្ចាស់ឯណា
រាល់តែរូបា ខ្ចីពីគេ។
រស់មានតែឈ្មោះ ខ្វះខ្លឹមសារ
មិនមែនរូបឯង ម្ចាស់ឯណា
រាល់តែរូបា ខ្ចីពីគេ។
បើជារូបយើង យើងជាម្ចាស់
នោះពិតជាក់ច្បាស់ មិនឈឺទេ
ព្រោះមិនចង់ឈឺ ទាំងយើងគេ
តែពុំច្នេះទេ ចៀសមិនបាន។
នោះពិតជាក់ច្បាស់ មិនឈឺទេ
ព្រោះមិនចង់ឈឺ ទាំងយើងគេ
តែពុំច្នេះទេ ចៀសមិនបាន។
គ្រប់គ្នារូបគេ ដាក់ឈ្មោះឯង
តាមពិតជាក់ស្ដែង បំភន្តប្រាណ
រស់មួយជីវិត បានប៉ុន្មាន
ម្នាក់ៗគិតស្មាន ខ្លួនជាម្ចាស់។
តាមពិតជាក់ស្ដែង បំភន្តប្រាណ
រស់មួយជីវិត បានប៉ុន្មាន
ម្នាក់ៗគិតស្មាន ខ្លួនជាម្ចាស់។
គ្រប់គ្នាខ្ចីរូប គេមកប្រើ
តែបើមិនថែ រូបនោះច្បាស់
ធម្មជាតិតាមទារ ឆាប់រហ័ស
គ្មានអ្វីក្រឡាស់ ផុតសង្ខារ។
តែបើមិនថែ រូបនោះច្បាស់
ធម្មជាតិតាមទារ ឆាប់រហ័ស
គ្មានអ្វីក្រឡាស់ ផុតសង្ខារ។
ញញឹមនៅមុខ ទុក្ខក្នុងចិត្ត
កម្មតាមជាប់ស្អិត ដិតរូបា
ឱ លោកាអើយ ម្ដេចឫស្យា
ហៅថា ញញឹម បោកជីវិត៕
កម្មតាមជាប់ស្អិត ដិតរូបា
ឱ លោកាអើយ ម្ដេចឫស្យា
ហៅថា ញញឹម បោកជីវិត៕
តែបើមិនថែ រូបនោះច្បាស់
ធម្មជាតិតាមទារ ឆាប់រហ័ស
គ្មានអ្វីក្រឡាស់ ផុតសង្ខារ៕
No comments:
Post a Comment