១. ចូលតួពេញចំ សមឫករាង នៅតូចនាងៗ សម្ដែងល្អ
ចាក់ក្បាច់់ឥតខ្ចោះ ការកម្រ ថ្ងៃមុខបវរ សិល្បៈថ្កើង។
ចាក់ក្បាច់់ឥតខ្ចោះ ការកម្រ ថ្ងៃមុខបវរ សិល្បៈថ្កើង។
២. បណ្ដុះពីតូច
ដូចនាងៗ ពិតប្រពៃជាង ចាំធំឡើង
ចេញតួម្ដាយទាវ ឫករើសអើង នាងទាវចចើង ចចេសត។
ចេញតួម្ដាយទាវ ឫករើសអើង នាងទាវចចើង ចចេសត។
៣. ម្ដាយទាវផ្ដាច់នាង ពីនេនទុំ ទួញសោកទុក្ខធំ ព្រោះខ្លួនក្រ
ចាញ់ប្រៀប ម៉ឺនងួន ឧកញ៉ា អរ ជូន ស្ដេចត្រាញ់ក៏ អាងអំណាច។
ចាញ់ប្រៀប ម៉ឺនងួន ឧកញ៉ា អរ ជូន ស្ដេចត្រាញ់ក៏ អាងអំណាច។
៤. ទាវថាម៉ែអើយ លើលោកិយ កូនប្រុសកូនស្រី តែងកោតខ្លាច
គោរពម៉ែឪ មិនកោងកាច សូមចិត្តម៉ែអាច អាសូរកូន។
គោរពម៉ែឪ មិនកោងកាច សូមចិត្តម៉ែអាច អាសូរកូន។
៥. ស្នេហ៍តែបងទុំ ពុំប្រែចិត្ត បើផ្សេងកូនឥត ទុកបងប្អូន
អរជូន មានទ្រព្យ ឱនលំទោន ឯ ម៉ឺនងួន កូន មិនស្ម័គ្រទេ។
អរជូន មានទ្រព្យ ឱនលំទោន ឯ ម៉ឺនងួន កូន មិនស្ម័គ្រទេ។
៦. ស្នេហ៍លើចិត្តស្មោះ នោះទើបសុខ ទ្រព្យជួយស្រណុក ទាំងយើងគេ
តែបើចិត្តក្បត់ មិនសុខទេ ម៉ែអើយអ្នកមេ ប្រែស្ដាប់កូន...
© rbu_spp 4:35 pm Jan 22, 2015 Puthpong Saoតែបើចិត្តក្បត់ មិនសុខទេ ម៉ែអើយអ្នកមេ ប្រែស្ដាប់កូន...
No comments:
Post a Comment