រដ្ឋអារមេនី នារីស្អាតច្រើន
សាវស្រស់ស្រវ់ើន ដូច ហ្សេអ៊រហ្ស៊ី
ត្រគាកត្រគាំង ឲ្យភាំងដល់ទី
ដែនព្រះភូមី សមទេពីសួគ៌។
សាវស្រស់ស្រវ់ើន ដូច ហ្សេអ៊រហ្ស៊ី
ត្រគាកត្រគាំង ឲ្យភាំងដល់ទី
ដែនព្រះភូមី សមទេពីសួគ៌។
ឃើញដូចភ្នំទេព ស្រេបស្រើបទយា
ឲ្យចិត្តរងា កំព្រាពុំគួរ
គន់មើលមិនឆ្អែត ចិត្តខ្នាញ់ដេញសួរ
ជ្រលងដងតួ អូរភ្នំកៃឡាស។
ឲ្យចិត្តរងា កំព្រាពុំគួរ
គន់មើលមិនឆ្អែត ចិត្តខ្នាញ់ដេញសួរ
ជ្រលងដងតួ អូរភ្នំកៃឡាស។
ក្លែបត្រគាកសាយ ម្រាមដៃបាំងញែក
ទាក់អូសគូភ្នែក វែកស្រមៃផ្ដាស
ដូចបទុមា គ្រារីកដេរដាស
ពេញដែនអាកាស មេឃចិត្តបុរស។
ម្ដេចពៅមាសស្ងួន មិនបែរភក្ត្រា
សម្លឹងរៀមរ៉ា ឲ្យពេញសម្រស់
ជួយបងឲ្យស្បើយ ពីទុក្ខក្រៀមក្រោះ
ឲ្យដាច់អាឡោះ អស់កម្មស្នេហ៍ចាស់?
ឱ ព្រះគង្គា វាយោរំភើយ
កុំដៀលខ្ញុំឈ្លើយ ឈ្លើយស្នេហ៍មុខក្រាស់
តាមលួចស្រឡាញ់ ពុំប្រែក្រឡាស់
ស៊ូបង់កេរ្តិ៍ខ្មាស ដើម្បីរូបស្រី៕
ទាក់អូសគូភ្នែក វែកស្រមៃផ្ដាស
ដូចបទុមា គ្រារីកដេរដាស
ពេញដែនអាកាស មេឃចិត្តបុរស។
ម្ដេចពៅមាសស្ងួន មិនបែរភក្ត្រា
សម្លឹងរៀមរ៉ា ឲ្យពេញសម្រស់
ជួយបងឲ្យស្បើយ ពីទុក្ខក្រៀមក្រោះ
ឲ្យដាច់អាឡោះ អស់កម្មស្នេហ៍ចាស់?
ឱ ព្រះគង្គា វាយោរំភើយ
កុំដៀលខ្ញុំឈ្លើយ ឈ្លើយស្នេហ៍មុខក្រាស់
តាមលួចស្រឡាញ់ ពុំប្រែក្រឡាស់
ស៊ូបង់កេរ្តិ៍ខ្មាស ដើម្បីរូបស្រី៕
© rbu_spp 6:03 pm Jan 14, 2015 Puthpong Sao
No comments:
Post a Comment