ហេតុអ្វីកាយខ្ញុំ រងាម្ល៉េះ
យ៉ាងម៉េចអ៊ីចេះ យប់នេះខ្ញុំ
បានពាក់ទាំងអាវ ភួយគ្រលុំ
ហេតុអ្វីក៏ពុំ កក់ក្ដៅសោះ។
យ៉ាងម៉េចអ៊ីចេះ យប់នេះខ្ញុំ
បានពាក់ទាំងអាវ ភួយគ្រលុំ
ហេតុអ្វីក៏ពុំ កក់ក្ដៅសោះ។
ឬមួយក៏ខ្ញុំ យល់សប្ដិខុស
ឬក៏ក្ដៅស្អុះ អាវក៏ដោះ
ភ្ញាក់ឡើងរងា ភួយអាវអស់
វាមិនស្រណោះ រត់ចោលខ្ញុំ។
ឬក៏ក្ដៅស្អុះ អាវក៏ដោះ
ភ្ញាក់ឡើងរងា ភួយអាវអស់
វាមិនស្រណោះ រត់ចោលខ្ញុំ។
ខ្លួនខ្ញុំរងា ក្នុងសុបិន
ថាពាក់អាវសិន បែរញ៉ិមញ៉ុម
បែបភ្លេចពាក់វា ព្រោះច្រិមច្រុម
នឹកចង់សុំម៉ុម រកភួយសាច់។
ថាពាក់អាវសិន បែរញ៉ិមញ៉ុម
បែបភ្លេចពាក់វា ព្រោះច្រិមច្រុម
នឹកចង់សុំម៉ុម រកភួយសាច់។
Chea Samath ជា សំអាត ផ្កាយខ្មៅ៖
ម៉ុមរងាខ្លាំង ជាងរូបបង
ថែមភ័យព្រួយផង ខ្លាចខ្មោចកាច់
ព្រោះយល់សប្តិ៍ឃើញ មិនដែលដាច់
ថើបហើយហើយច្របាច់ សព្វកន្លែង។
ថែមភ័យព្រួយផង ខ្លាចខ្មោចកាច់
ព្រោះយល់សប្តិ៍ឃើញ មិនដែលដាច់
ថើបហើយហើយច្របាច់ សព្វកន្លែង។
បើបានភួយសាច់ ចេះការពារ
ម៉្លេះឈប់រងា ឈប់ចំបែង
គេងក៏លក់ស្រួល ឈប់ម្នាក់ឯង
បានបងបន្លែង ឈប់ភ័យខ្លាច។
ម៉្លេះឈប់រងា ឈប់ចំបែង
គេងក៏លក់ស្រួល ឈប់ម្នាក់ឯង
បានបងបន្លែង ឈប់ភ័យខ្លាច។
ភួយសាច់ភួយសួគ៌ កេរដូនតា
ដណ្ដប់កាលណា ក្ដៅសព្វសាច់
រងារត់បាត់ ខ្លាចអំណាច
កម្ដៅភួយសាច់ ភួយនិស្ស័យ។
ដណ្ដប់កាលណា ក្ដៅសព្វសាច់
រងារត់បាត់ ខ្លាចអំណាច
កម្ដៅភួយសាច់ ភួយនិស្ស័យ។
អ្នកដែលមានគូ ទើបអាចដឹង
ថាភួយសាច់ហ្នឹង មានតម្លៃ
មិនថាគូស្នេហ៍ ទោះយប់ថ្ងៃ
ជួយឲ្យអង្គកាយ បាត់រងា។
ថាភួយសាច់ហ្នឹង មានតម្លៃ
មិនថាគូស្នេហ៍ ទោះយប់ថ្ងៃ
ជួយឲ្យអង្គកាយ បាត់រងា។
អ្នកពុំមានគូ គ្រាន់តែឮ
មួយយប់ទល់ភ្លឺ ពុំមានគ្នា
នៅតែពុំយល់ ដូចកំព្រា
ឱបដៃរងា រាវឱបខ្យល់៕
មួយយប់ទល់ភ្លឺ ពុំមានគ្នា
នៅតែពុំយល់ ដូចកំព្រា
ឱបដៃរងា រាវឱបខ្យល់៕
© rbu_spp 9:57 am Jan 18, 2015 Sao
No comments:
Post a Comment