១. ខ្លួនតូចចិត្តធំ វាយបំបែកឃុំ
ជល់ពុំខ្លាចញ៉ាក
ដេញចឹកលោតធាក់ ចិត្តមិនកម្សាក ខ្លាំងមិនពិបាក
លើចិត្តអង់អាច។ ២. ធំៗផ្ដុំគ្នា ខ្លះរត់គេចវា
មើលទៅដូចខ្លាច ឬក៏មិនត ស៊ូរត់ប្រសាច
ជីបៗចេកចាច ខ្លាចកូនមាន់តូច។ ៣. អាធំមិនចង់
បើចឹកធាក់ត្រង់ គេថាវាខូច ខ្លួនឯងធំជាង
ឈ្លោះជល់គេតូច ទោះឈ្នះក៏ដូច គេមិនសរសើរ។

៤. អាតូចបានចិត្ត ដេញគ្មានអាណិត
ធ្វើឫកគ្រាន់បើ
បើត្រូវមួយជើង ដួលប៉ើងងើបដើរ គេនៅសរសើរ
បើទោះអន់ចង់។ ៥. មើលឃើញកូនមាន់ កាលស្ដេចបន្ទាន់
បើត្រូវមួយជើង ដួលប៉ើងងើបដើរ គេនៅសរសើរ
បើទោះអន់ចង់។ ៥. មើលឃើញកូនមាន់ កាលស្ដេចបន្ទាន់
ត្រាស់មិនបង្អង់ ឲ្យធ្នញ្ជ័យរក
មាន់មកត្រង់ៗ
តទល់ព្រះអង្គ ជល់មាន់យកជ័យ។ ៦. ដើររកមិនបាន
មាន់ក្បែរចង្ក្រាន កុមារឈ្លាសវៃ ចាប់មួយទើបញាស់
ស្ទុះវឹងគិតលៃ គំនិតធ្នញ្ជ័យ ជល់ឈ្នះមាន់ស្ដេច។
តទល់ព្រះអង្គ ជល់មាន់យកជ័យ។ ៦. ដើររកមិនបាន
មាន់ក្បែរចង្ក្រាន កុមារឈ្លាសវៃ ចាប់មួយទើបញាស់
ស្ទុះវឹងគិតលៃ គំនិតធ្នញ្ជ័យ ជល់ឈ្នះមាន់ស្ដេច។
៧. ពន្លែងកូនមាន់ គេផ្ទុះសើចលាន់
ខ្លះថាដឹងស្រេច
ចាក់តែមួយខ្នាយ គង់ចាញ់មាន់ស្ដេច ច្នេះពុំចាំបាច់
បញ្ជល់ទេអ្ហ៎ា។ ៨. ប៉ុន្តែមានអី កូនមាន់តូចខ្ចី
ចាក់តែមួយខ្នាយ គង់ចាញ់មាន់ស្ដេច ច្នេះពុំចាំបាច់
បញ្ជល់ទេអ្ហ៎ា។ ៨. ប៉ុន្តែមានអី កូនមាន់តូចខ្ចី
វានឹកស្មានថា អាគកជល់នោះ គឺជាមេបា
ច្នេះវាស្រវា សសុលត្បុលជើង។ ៩. អាគករសើប
ស្ទុះរត់ជើងហើប លិចកើតត្បូងជើង ឃើញដូចរត់ចាញ់
ទាំងគេទាំងយើង ផ្ទុះសំណើចវ៉ឺង កូនមាន់ជ័យឈ្នះ៕
ច្នេះវាស្រវា សសុលត្បុលជើង។ ៩. អាគករសើប
ស្ទុះរត់ជើងហើប លិចកើតត្បូងជើង ឃើញដូចរត់ចាញ់
ទាំងគេទាំងយើង ផ្ទុះសំណើចវ៉ឺង កូនមាន់ជ័យឈ្នះ៕
No comments:
Post a Comment