ឥន្ធនូបីវង់ គងមេឃ ភ្នំបាខែង
ដូចលោមបន្លែង សូរ្យា យាងចាកមេឃ
ទៀបអស្ដង្គត រលត់ រង្សីផ្លេក
ស្រស់ស្អាតពន់ពេក មេឃមាស លើអង្គរ។
ដូចលោមបន្លែង សូរ្យា យាងចាកមេឃ
ទៀបអស្ដង្គត រលត់ រង្សីផ្លេក
ស្រស់ស្អាតពន់ពេក មេឃមាស លើអង្គរ។
ប្រាសាទបាខែង បាខំ សាងទុកកេរ
ដំណែលនៅថេរ នៅឋិត រឹងមាំឈរ
ទេសចរមូលជុំ ផ្ដុំចាំ មើលអង្គរ
គ្រាថ្ងៃយាងមក៏ មៀងភក្ត្រ ចូលនិទ្រា។
ដំណែលនៅថេរ នៅឋិត រឹងមាំឈរ
ទេសចរមូលជុំ ផ្ដុំចាំ មើលអង្គរ
គ្រាថ្ងៃយាងមក៏ មៀងភក្ត្រ ចូលនិទ្រា។
អង្គរបែរមុខ ទៅរក ព្រះសុរិយា
នៅកាលយាត្រា ចុងគ្រា សូមយាងលា
ចូលផ្ទុំចាំព្រឹក រឭក វិលជួបគ្នា
ពេលអរុណវារ បើកទ្វារ មេឃទិសបូព៌។
នៅកាលយាត្រា ចុងគ្រា សូមយាងលា
ចូលផ្ទុំចាំព្រឹក រឭក វិលជួបគ្នា
ពេលអរុណវារ បើកទ្វារ មេឃទិសបូព៌។
© rbu_spp 9:00 pm Jan 17, 2015 Puthpong Sao
No comments:
Post a Comment