ការជួយគ្នា ពិតជា ចេញពីចិត្ត
វាពុំឋិត ដ្បិតតែ សាច់ញាតិទេ
មើលកូនទា នេះវា មានចិត្តគ្នេរ
បញ្ចុកគេ ជាត្រី ដទៃសាច់។
នេះពុំមែន ដោយសារ ការប្រកាន់
ឃើញជាក់ស្បាន់ ច្បាស់ស្ដែង បញ្ជាក់ស្រេច
ទង្វើល្អ ពុំបែង ឯង អញដាច់
វាសម្រេច នៅលើ ចិត្តធ្វើពិត។
ដឹងឬទេ អង្គការ កាកបាទ
ជួយសង្វាត សង្គ្រោះ ស្រង់ជីវិត
អ្នករងគ្រោះ ក៏ព្រោះ មានរឿងពិត
ទាហានជិត ស្លាប់ទៅ មានរបួស។
អ្នកទាំងពីរ មកពី រដ្ឋច្បាំងគ្នា
ដល់ពេលគ្រា គ្រោះធ្ងន់ ដឹងពុំរស់
យកអាវធំ ពាក់ឲ្យ ជួយសង្គ្រោះ
ឲ្យបានរស់ ទោះបី គូសត្រូវ។
អ្នកនៅរស់ ដឹងខ្លួន ក៏បានភ្ញាក់
ឃើញអាវពាក់ ដឹងជាក់ មុខជាត្រូវ
ស្លាប់ទៅបាត់ បើកុំ អ្នកសត្រូវ
យកអាវនៅ ពាក់ឲ្យ មុនគេស្លាប់។
នេះទើបមាន ច្បាប់ពី ឈ្លើយសង្គ្រាម
បង្ហូរឈាម តែពេល ច្បាំងប្រផាប់
តែហាមធ្វើ ទុក្ខទោស នៅពេលចាប់
ហាមសម្លាប់ ពេលចាប់ បានឈ្លើយសឹក។
មើលកូនទា ចិត្តវា ចេះប្រណី
ពាំចំណី ឲ្យត្រី ចាំស៊ីចឹក
ជាគម្រូ ជួយគ្នា ឲ្យរអឹក
ជីវិតដឹក ដើរត្រូវ គឺបែបហ្នឹង។
ជាទូទៅ ពេលនៅ ក្មេងតូចៗ
គម្រូដូច ឃើញនេះ មានអ៊ីចឹង
គ្រប់ជាតិសាសន៍ ក្មេងៗ ពុំគុំខឹង
ជួយបែបហ្នឹង ពុំមាន ការរើសអើង៕
© rbu_spp 10:03 am Dec 29, 2014 Puthpong Sao
វាពុំឋិត ដ្បិតតែ សាច់ញាតិទេ
មើលកូនទា នេះវា មានចិត្តគ្នេរ
បញ្ចុកគេ ជាត្រី ដទៃសាច់។
នេះពុំមែន ដោយសារ ការប្រកាន់
ឃើញជាក់ស្បាន់ ច្បាស់ស្ដែង បញ្ជាក់ស្រេច
ទង្វើល្អ ពុំបែង ឯង អញដាច់
វាសម្រេច នៅលើ ចិត្តធ្វើពិត។
ដឹងឬទេ អង្គការ កាកបាទ
ជួយសង្វាត សង្គ្រោះ ស្រង់ជីវិត
អ្នករងគ្រោះ ក៏ព្រោះ មានរឿងពិត
ទាហានជិត ស្លាប់ទៅ មានរបួស។
អ្នកទាំងពីរ មកពី រដ្ឋច្បាំងគ្នា
ដល់ពេលគ្រា គ្រោះធ្ងន់ ដឹងពុំរស់
យកអាវធំ ពាក់ឲ្យ ជួយសង្គ្រោះ
ឲ្យបានរស់ ទោះបី គូសត្រូវ។
អ្នកនៅរស់ ដឹងខ្លួន ក៏បានភ្ញាក់
ឃើញអាវពាក់ ដឹងជាក់ មុខជាត្រូវ
ស្លាប់ទៅបាត់ បើកុំ អ្នកសត្រូវ
យកអាវនៅ ពាក់ឲ្យ មុនគេស្លាប់។
នេះទើបមាន ច្បាប់ពី ឈ្លើយសង្គ្រាម
បង្ហូរឈាម តែពេល ច្បាំងប្រផាប់
តែហាមធ្វើ ទុក្ខទោស នៅពេលចាប់
ហាមសម្លាប់ ពេលចាប់ បានឈ្លើយសឹក។
មើលកូនទា ចិត្តវា ចេះប្រណី
ពាំចំណី ឲ្យត្រី ចាំស៊ីចឹក
ជាគម្រូ ជួយគ្នា ឲ្យរអឹក
ជីវិតដឹក ដើរត្រូវ គឺបែបហ្នឹង។
ជាទូទៅ ពេលនៅ ក្មេងតូចៗ
គម្រូដូច ឃើញនេះ មានអ៊ីចឹង
គ្រប់ជាតិសាសន៍ ក្មេងៗ ពុំគុំខឹង
ជួយបែបហ្នឹង ពុំមាន ការរើសអើង៕
© rbu_spp 10:03 am Dec 29, 2014 Puthpong Sao
No comments:
Post a Comment