តើអ្វីគ្មានដើម និងគ្មានផ្កា
តែមាន "ផលា" គេនិយម
ចង់ហូបរសផ្អែម មិនដែលទុំ
ចាស់ក្មេងតូចធំ តែងចូលចិត្ត?
តែមាន "ផលា" គេនិយម
ចង់ហូបរសផ្អែម មិនដែលទុំ
ចាស់ក្មេងតូចធំ តែងចូលចិត្ត?
ខាងក្រៅសាច់ស ផ្អែមស្ករក្នុង
ដូងចាស់លើចុង ជាគូស្និទ្ធ
តាមធ្វើជាគ្នា កៀកកើយកិត
ក៏ដ្បិតផ្លែនោះ ជ្រុះមិនឆ្ងាយ។
ដូងចាស់លើចុង ជាគូស្និទ្ធ
តាមធ្វើជាគ្នា កៀកកើយកិត
ក៏ដ្បិតផ្លែនោះ ជ្រុះមិនឆ្ងាយ។
ផ្លែនោះនៅជិត មាត់ក្រោមភ្នែក
ហូបភ្លាមទឹកស្រេក មិនចេះណាយ
ដូនតាទុកកេរ ឲ្យអ្នកម្ដាយ
ចេះធ្វើ "ផ្លែអាយ" កំដរមាត់។
ហូបភ្លាមទឹកស្រេក មិនចេះណាយ
ដូនតាទុកកេរ ឲ្យអ្នកម្ដាយ
ចេះធ្វើ "ផ្លែអាយ" កំដរមាត់។
ឃើញ"ផ្លែអាយ"នឹក ព្រឹត្តិការណ៍
"មូលនិធិ អា ស៊ី (Asia Foundation ) ដែលគាត់
តាំងពិពរណ៍គួរ ប្រតិព័ទ្ធ
សិល្បៈមុខមាត់ ក្រុងក្រឡា(១)។
"មូលនិធិ អា ស៊ី (Asia Foundation ) ដែលគាត់
តាំងពិពរណ៍គួរ ប្រតិព័ទ្ធ
សិល្បៈមុខមាត់ ក្រុងក្រឡា(១)។
មានភ្ញៀវបរទេស ហូបបង្អែម
"ផ្លែអាយ"ហើយថែម ថែមច្រើនសារ
គាត់ពិតត្រូវមាត់ សព្វចិន្តា
"ផ្លែអាយ" ខេមរា ប្លែកនិងឆ្ងាញ់៕
"ផ្លែអាយ"ហើយថែម ថែមច្រើនសារ
គាត់ពិតត្រូវមាត់ សព្វចិន្តា
"ផ្លែអាយ" ខេមរា ប្លែកនិងឆ្ងាញ់៕
(១) ថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៤ (៦:៣០ -- ៨:០០ យប់)
© rbu_spp 11:42 am Dec 2, 2014 Puthpong Sao
No comments:
Post a Comment