១. បាត់នៅឯនោះ ឃើញនៅទីនេះ
ក្រមុំក្លិនម្លិះ ឬក្លិនចំប៉ី
សុគន្ធចំប៉ា ឬផ្កានួនស្រី
ក្រអូបក្លិនអ្វី រកស្ដីមិនត្រូវ។
ក្រមុំក្លិនម្លិះ ឬក្លិនចំប៉ី
សុគន្ធចំប៉ា ឬផ្កានួនស្រី
ក្រអូបក្លិនអ្វី រកស្ដីមិនត្រូវ។
២. ក្រអូបសព្វសាយ ក្លិនកាយឬសក់?
ដៀងភ្នែកសម្លក់ ឆ្មក់ឆ្មៀងវាងផ្លូវ
កើយផ្អែកគល់ស្វាយ ចាយរាងឥឡូវ
រកស្មានមិនត្រូវ ចិត្តពៅយ៉ាងណា?
ដៀងភ្នែកសម្លក់ ឆ្មក់ឆ្មៀងវាងផ្លូវ
កើយផ្អែកគល់ស្វាយ ចាយរាងឥឡូវ
រកស្មានមិនត្រូវ ចិត្តពៅយ៉ាងណា?
បន្ទរ. ក្រមុំស្រុកស្រែ កូនខ្មែរសោភា
ស្អាតពីរអង្គារ ពម្ងាបុប្ផា
មានគូរឬនៅ ឬមានសង្សារ
គួរអូនវាចា កុំចាំគិតយូរ។
ស្អាតពីរអង្គារ ពម្ងាបុប្ផា
មានគូរឬនៅ ឬមានសង្សារ
គួរអូនវាចា កុំចាំគិតយូរ។
៣. បើអូនហៅគេ ពេញមាត់ថាបង
សូមតែនួនល្អង កុំហៅបង ពូ
ក្រែងភ័ព្វបុព្វេ បានបងជាគូ
កែវអើយកុំយូរ ស៊ូចាំជីវា៕
សូមតែនួនល្អង កុំហៅបង ពូ
ក្រែងភ័ព្វបុព្វេ បានបងជាគូ
កែវអើយកុំយូរ ស៊ូចាំជីវា៕
© rbu_spp 12:08 pm Dec 13, 2014 Puthpong Sao
No comments:
Post a Comment