ប្រាសាទផុស អណ្ដែត ក្នុងវេហាស៍
ឃើញអស្ចារ្យ ដូចភ្នំ មាសវិចិត្រ
ឡើងត្រដែត ត្រសែត ដូចឃើញស្ថិត
នៅទៀបកិត ដិតកៀក ឋានសួគ៌ា។
ហោះក្នុងមេឃ ក្រឡេក មើលផែនដី
ឃើញអ្វីៗ នៃប្រាង្គ ព្រះវិហារ
អង្គរវត្ត រុងរតន៍ មហិមា
កម្ពុជា នគរ អច្ឆរិយ /អាច់ឆាក់រ៉ី/។
រាជធានី ទំនើប លេចមុខឡើង
សម័យថ្កើង អង្គរ ជាបុរី
ធំ"ទីមួយ " បណ្ដា ក្រុងទាំង"បី"
លើផែនដី នៃលោក ទេពនិមិត្ត។
អង្គរសង់ តាមប្លង់ ពីឋានសួគ៌
គម្រូតួ ក្រោលសេះ(១) ច្នៃប្រតិដ្ឋ/ប្រឌិត/
ព្រះឥន្ទត្រាស់ បង្គាប់ មេជាងគិត
សាងប្រាង្គពិត តែមួយ លើផែនដី។
ពិស្ណុការ មេជាង ត្រួតកិច្ចការ
គិតខ្លាចថា ព្រះឥន្ទ្រ ច្រណែនអ្វី
រើសយកត្រឹម ប្លង់ក្រោល អាជានេយ្យ
ពេលវិលខ្មី ត្រឡប់ សួគ៌និវត្តន៍។
តាមរឿងព្រេង មានចែង ជាសាវតា
ក្នុងទស្សនា វដ្ដី “អង្គរវត្ត”(១)
ការសាងសង់ ប្រាសាទ ថ្មបព៌ត
កម្ពុជរដ្ឋ គូលេន ឥន្ទ្រសិលា។
នៅវគ្គចុង គម្រោង ត្រូវបញ្ចប់
ប៉មមួយកប់ ឃើញទ្រេត ខុសធម្មតា
ព្រះកេតុ មាលា ត្រាស់បុច្ឆា
ពិស្ណុការ បង្គាប់ ឲ្យតម្រង់។
ពិស្ណុការ ទូលថា យកស្ត្រីមេ
ម៉ាយម្នាក់ទេ ឲ្យទាញ តម្រូវប្លង់
ប្រើអំបោះ សរសៃ និងឃ្លោកចង
ប៉មនឹងត្រង់ ត្រឹមត្រូវ វិញឃើញភ្លឹង។
ព្រះរាជា ទ្រង់ខ្ញាល់ នឹងពាក្យនេះ
ទ្រង់ឈ្វេងរិះ ត្រាស់គាល់ ផ្ទាល់ពំនឹង
ពិស្ណុការ ប្រើហត្ថ ទះទឹងៗ
ឡើងត្រង់ភ្លឹង ស្ដេចទត ទ្រង់ព្រើតភ្ញាក់។
រឿងផ្សេងទៀត កើតមាន ការស្ញប់ស្ញែង
កាលគម្ដែង ក្សត្រា ទ្រង់បញ្ជាក់
ត្រាស់បញ្ជា ពិស្ណុ ការជាអ្នក
យកលោហៈ មួយហាប(២) ដំដាវដែក។
ដាវមួយដើម ឲ្យល្អ ជាបណ្ដាច់
ដល់សូរេច ស្ដេចទត ដាវនោះប្លែក
ស្ដើងពេកពិត ហួសគិត ស្ដើងអនេក
កម្រាស់ដែក ដាវនោះ ស្មើស្លឹកស្រូវ។
ព្រះភូធរ ក៏ខ្ញាល់ ឈ្វេងសង្កា
ពិស្ណុការ កេងដែក ដំតម្រូវ
កឹបទុកខ្លះ ប្រើប្រាស់ ទុច្ចរិតផ្លូវ
ក្រោធពេកកូវ ដែកនៅ យកមកវិញ។
បន្លំទុក ធ្វើអ្វី មួយប៉ែកនោះ
ទ្រង់ពន្យុះ ដុកសួរ ទាំងទោម្នេញ
មេជាងធំ ពុំតប ក្រោកដើរចេញ
អូសដាវដេញ ពារកាត់ ឈើហ៊ុបធំ។
ដាវនោះមុត ដូចកាត់ ទឹកលាន់ឆ្វាច់
ឈើដុលដាច់ ទាំងដុំ ពេញទំហំ
ដាច់ទាំងផ្ទាំង ស្ដេចភាំង ព្រះនេត្រធំ
មេជាងពុំ ឈរឈប់ អធិប្បាយ។
ពិស្ណុការ យាត្រា ចេញពីវាំង
លើកយារទាំង គ្រវែង ដាវទៅឆ្ងាយ
ធ្លាក់ត្រង់ទី កើតជា បឹងធំក្រៃ
នៅសព្វថ្ងៃ នោះគឺ “ទន្លេសាប”។
រឿងព្រេងព្រឹទ្ធ ប្រវត្តិ កត់ត្រាទុក
មានទំនុក ទំនង ដូចឃើញស្រាប់
សមុទ្រខ្មែរ រាងផ្លែ ដាវ ជប្បខាប
ទន្លេសាប សេកមន្ត ពីទេវឋាន ។
មើលទៅរូប ចម្លាក់ ជញ្ជាំងប្រាង្គ
មានសំអាង បន្ទាល់ ច្បាស់ជាក់ស្បាន់
រូបទាំងនេះ ដូចចៀរ វិចិត្រប៉ាន់
ជាងចំណាន ប្រើមុខ កាំបិតមុត។
មើលចម្លាក់ សម្លឹង កុំដាក់ភ្នែក
ឃើញស្ដែងពេក ដូចចិត នឹងអាវុធ
លើសិលា រឹងខ្លាំង ម្ដេចក៏មុត
ឆ្វៀកបៀកទ្រុត ដូចផ្ចង់ ឆ្លាក់ផ្លែឈើ?
ពិស្ណុការ ចេះគ្រប់ ការមួយចប់
ទាំងប្រសប់ ផលិត សារពើ
ភណ្ឌសម្ភារ ប្រើប្រាស់ ទាំងនៅលើ
ដែកថ្មឈើ សព្វមុខ ក្នុងសំណង់៕
(១) តាមទស្សនាវដ្ដី "អង្គរវត្ត" ជាភាសាអង់គ្លេសរបស់ក្រុមសម្ ដេចឪ ដែលផ្សាយលទ្ធផលនៃការសិក្សាស ្រាវជ្រាវរបស់សហការីព្រះអង្ គ ជាអ្នកកាសែតចម្រុះសាសន៍ ខ្មែរ អាមេរិកាំង បារាំង អូស្ត្រាលី ... (ឆ្នាំ១៩៦៩) អំពី រឿងព្រេងប្រវត្តិ នៃការស្ថាបនា ប្រាសាទអង្គរវត្ត ដោយព្រះពិស្ណុការ ក្នុងរាជ្យ ព្រះកេតុមាលា នោះ ពេលព្រះឥន្ទ្រត្រាស់បង្គាប់ ឲ្យ ព្រះពិស្ណុការ (មេជាងធំដឹកនាំការសាងសង់ប្រ ាសាទ អង្គរវត្ត) ជ្រើសរើសប្លង់នោះ ព្រះពិស្ណុការពុំហ៊ានរើសយកគ ម្រូសំណង់ល្អជាបណ្ដាច់នៅឋាន សួគ៌ដើម្បីសាងសង់ អង្គរវត្ត តាមនោះទេ ដោយនឹកក្រែងព្រះឥន្ទ្រខ្ញាល ់ថាហ៊ានផ្គើន ដូច្នេះ ព្រះពិស្ណុការ បានយកក្រោលសេះឋានសួគ៌នោះមកធ ្វើជាគម្រូសំណង់ អង្គរវត្ត។
(២) មួយហាប (ខ្នាតទម្ងន់ខ្មែរពីបុរាណ) = ៦០ គីឡូក្រាម
© rbu_spp 11:07 am Dec 14, 2014 Puthpong Sao Tel: +855 (0) 69646542
ឃើញអស្ចារ្យ ដូចភ្នំ មាសវិចិត្រ
ឡើងត្រដែត ត្រសែត ដូចឃើញស្ថិត
នៅទៀបកិត ដិតកៀក ឋានសួគ៌ា។
ហោះក្នុងមេឃ ក្រឡេក មើលផែនដី
ឃើញអ្វីៗ នៃប្រាង្គ ព្រះវិហារ
អង្គរវត្ត រុងរតន៍ មហិមា
កម្ពុជា នគរ អច្ឆរិយ /អាច់ឆាក់រ៉ី/។
រាជធានី ទំនើប លេចមុខឡើង
សម័យថ្កើង អង្គរ ជាបុរី
ធំ"ទីមួយ " បណ្ដា ក្រុងទាំង"បី"
លើផែនដី នៃលោក ទេពនិមិត្ត។
អង្គរសង់ តាមប្លង់ ពីឋានសួគ៌
គម្រូតួ ក្រោលសេះ(១) ច្នៃប្រតិដ្ឋ/ប្រឌិត/
ព្រះឥន្ទត្រាស់ បង្គាប់ មេជាងគិត
សាងប្រាង្គពិត តែមួយ លើផែនដី។
ពិស្ណុការ មេជាង ត្រួតកិច្ចការ
គិតខ្លាចថា ព្រះឥន្ទ្រ ច្រណែនអ្វី
រើសយកត្រឹម ប្លង់ក្រោល អាជានេយ្យ
ពេលវិលខ្មី ត្រឡប់ សួគ៌និវត្តន៍។
តាមរឿងព្រេង មានចែង ជាសាវតា
ក្នុងទស្សនា វដ្ដី “អង្គរវត្ត”(១)
ការសាងសង់ ប្រាសាទ ថ្មបព៌ត
កម្ពុជរដ្ឋ គូលេន ឥន្ទ្រសិលា។
នៅវគ្គចុង គម្រោង ត្រូវបញ្ចប់
ប៉មមួយកប់ ឃើញទ្រេត ខុសធម្មតា
ព្រះកេតុ មាលា ត្រាស់បុច្ឆា
ពិស្ណុការ បង្គាប់ ឲ្យតម្រង់។
ពិស្ណុការ ទូលថា យកស្ត្រីមេ
ម៉ាយម្នាក់ទេ ឲ្យទាញ តម្រូវប្លង់
ប្រើអំបោះ សរសៃ និងឃ្លោកចង
ប៉មនឹងត្រង់ ត្រឹមត្រូវ វិញឃើញភ្លឹង។
ព្រះរាជា ទ្រង់ខ្ញាល់ នឹងពាក្យនេះ
ទ្រង់ឈ្វេងរិះ ត្រាស់គាល់ ផ្ទាល់ពំនឹង
ពិស្ណុការ ប្រើហត្ថ ទះទឹងៗ
ឡើងត្រង់ភ្លឹង ស្ដេចទត ទ្រង់ព្រើតភ្ញាក់។
រឿងផ្សេងទៀត កើតមាន ការស្ញប់ស្ញែង
កាលគម្ដែង ក្សត្រា ទ្រង់បញ្ជាក់
ត្រាស់បញ្ជា ពិស្ណុ ការជាអ្នក
យកលោហៈ មួយហាប(២) ដំដាវដែក។
ដាវមួយដើម ឲ្យល្អ ជាបណ្ដាច់
ដល់សូរេច ស្ដេចទត ដាវនោះប្លែក
ស្ដើងពេកពិត ហួសគិត ស្ដើងអនេក
កម្រាស់ដែក ដាវនោះ ស្មើស្លឹកស្រូវ។
ព្រះភូធរ ក៏ខ្ញាល់ ឈ្វេងសង្កា
ពិស្ណុការ កេងដែក ដំតម្រូវ
កឹបទុកខ្លះ ប្រើប្រាស់ ទុច្ចរិតផ្លូវ
ក្រោធពេកកូវ ដែកនៅ យកមកវិញ។
បន្លំទុក ធ្វើអ្វី មួយប៉ែកនោះ
ទ្រង់ពន្យុះ ដុកសួរ ទាំងទោម្នេញ
មេជាងធំ ពុំតប ក្រោកដើរចេញ
អូសដាវដេញ ពារកាត់ ឈើហ៊ុបធំ។
ដាវនោះមុត ដូចកាត់ ទឹកលាន់ឆ្វាច់
ឈើដុលដាច់ ទាំងដុំ ពេញទំហំ
ដាច់ទាំងផ្ទាំង ស្ដេចភាំង ព្រះនេត្រធំ
មេជាងពុំ ឈរឈប់ អធិប្បាយ។
ពិស្ណុការ យាត្រា ចេញពីវាំង
លើកយារទាំង គ្រវែង ដាវទៅឆ្ងាយ
ធ្លាក់ត្រង់ទី កើតជា បឹងធំក្រៃ
នៅសព្វថ្ងៃ នោះគឺ “ទន្លេសាប”។
រឿងព្រេងព្រឹទ្ធ ប្រវត្តិ កត់ត្រាទុក
មានទំនុក ទំនង ដូចឃើញស្រាប់
សមុទ្រខ្មែរ រាងផ្លែ ដាវ ជប្បខាប
ទន្លេសាប សេកមន្ត ពីទេវឋាន ។
មើលទៅរូប ចម្លាក់ ជញ្ជាំងប្រាង្គ
មានសំអាង បន្ទាល់ ច្បាស់ជាក់ស្បាន់
រូបទាំងនេះ ដូចចៀរ វិចិត្រប៉ាន់
ជាងចំណាន ប្រើមុខ កាំបិតមុត។
មើលចម្លាក់ សម្លឹង កុំដាក់ភ្នែក
ឃើញស្ដែងពេក ដូចចិត នឹងអាវុធ
លើសិលា រឹងខ្លាំង ម្ដេចក៏មុត
ឆ្វៀកបៀកទ្រុត ដូចផ្ចង់ ឆ្លាក់ផ្លែឈើ?
ពិស្ណុការ ចេះគ្រប់ ការមួយចប់
ទាំងប្រសប់ ផលិត សារពើ
ភណ្ឌសម្ភារ ប្រើប្រាស់ ទាំងនៅលើ
ដែកថ្មឈើ សព្វមុខ ក្នុងសំណង់៕
(១) តាមទស្សនាវដ្ដី "អង្គរវត្ត" ជាភាសាអង់គ្លេសរបស់ក្រុមសម្
(២) មួយហាប (ខ្នាតទម្ងន់ខ្មែរពីបុរាណ) = ៦០ គីឡូក្រាម
© rbu_spp 11:07 am Dec 14, 2014 Puthpong Sao Tel: +855 (0) 69646542
No comments:
Post a Comment