Only you learn, learn the very skill and are skilled on the matter,
Will you be in a position to interpret it correctly with no flaw
Will you be in a position to interpret it correctly with no flaw
ទាល់តែអ្នករៀន រៀន ត្រូវចំជំនាញ
ទាំង ក៏ចេះស្ទាត់ស្ទាញ ត្រង់ ជំនាញ មួយណា
ទើបអាចស្រាយបក សក សមតាមហេតុការណ៍
មិន គ្រាន់តែចេះថា ប្រាជ្ញ វោហារ ស្មានៗ ។
ទាំង ក៏ចេះស្ទាត់ស្ទាញ ត្រង់ ជំនាញ មួយណា
ទើបអាចស្រាយបក សក សមតាមហេតុការណ៍
មិន គ្រាន់តែចេះថា ប្រាជ្ញ វោហារ ស្មានៗ ។
រឿងឃុំរកា ណា មិនមែនលេងសើច
កុម្ម សោកនាដបញ្ចើច អេដស៍ ខឹងសើច រំខាន
ជីវិតព្រួយធំ រុំ ទុក្ខអេដស៍ជាប់ប្រាណ
បាត់ បង់ញាតិសន្តាន ដឹង ច្បាស់ប្រាណ នឹងក្ស័យ។
កុម្ម សោកនាដបញ្ចើច អេដស៍ ខឹងសើច រំខាន
ជីវិតព្រួយធំ រុំ ទុក្ខអេដស៍ជាប់ប្រាណ
បាត់ បង់ញាតិសន្តាន ដឹង ច្បាស់ប្រាណ នឹងក្ស័យ។
អេដស៍ឆ្លងពេញឃុំ ពុំ ជារឿងធម្មតា
ទាំង វិទ្យាស្ថានប៉ា ស្ទ៍រ ក៏ថា ខ្វល់ក្រៃ
ហេតុអ្វីបញ្ហា សា ហាវក្នុងសម័យ
ពិ ភពលោកសព្វថ្ងៃ ស្ទើរ ដោះស្រាយ មិនយូរ។
ទាំង វិទ្យាស្ថានប៉ា ស្ទ៍រ ក៏ថា ខ្វល់ក្រៃ
ហេតុអ្វីបញ្ហា សា ហាវក្នុងសម័យ
ពិ ភពលោកសព្វថ្ងៃ ស្ទើរ ដោះស្រាយ មិនយូរ។
នេះជាការក្រ ក៏ ព្រោះការគិតងាយ
ដូច ទម្លាប់និយាយ អ្វី ធ្លោយធ្លាយ ធូរៗ
បញ្ហាផ្ទុះឡើង ប៉ើង មុខមេកាន់យូរ
រាស្ត្រ ភ័យព្រួយរអ៊ូ ដឹង គិតគូរ ស្អីចេញ!
ដូច ទម្លាប់និយាយ អ្វី ធ្លោយធ្លាយ ធូរៗ
បញ្ហាផ្ទុះឡើង ប៉ើង មុខមេកាន់យូរ
រាស្ត្រ ភ័យព្រួយរអ៊ូ ដឹង គិតគូរ ស្អីចេញ!
ជាមេដឹកនាំ ស៊ាំ នឹងរាស្ត្រដៀលជេរ
បើ នៅឯស្រុកគេ ម្ល៉េះ ខ្មាសគេ មុខស្ញេញ
មិនបាច់រាស្ត្រផ្ដាំ ចាំ ដល់រាស្ត្របណ្ដេញ
ព្រោះ អំណាចមានពេញ គឺ កើតចេញ ពីរាស្ត្រ។
បើ នៅឯស្រុកគេ ម្ល៉េះ ខ្មាសគេ មុខស្ញេញ
មិនបាច់រាស្ត្រផ្ដាំ ចាំ ដល់រាស្ត្របណ្ដេញ
ព្រោះ អំណាចមានពេញ គឺ កើតចេញ ពីរាស្ត្រ។
ការណ៍នេះតាមពិត គិត ឲ្យដល់ជម្រៅ
មើល ពិនិត្យជាក់ទៅ ឃើញ រឿងនៅ ពោរពាស
សន្តិសុខខ្សោយ ឲ្យ កើតហេតុវិនាស
គិត អាណិតតែរាស្ត្រ រស់ រទាស កម្សត់ ។
មើល ពិនិត្យជាក់ទៅ ឃើញ រឿងនៅ ពោរពាស
សន្តិសុខខ្សោយ ឲ្យ កើតហេតុវិនាស
គិត អាណិតតែរាស្ត្រ រស់ រទាស កម្សត់ ។
មិនតែពេទ្យទេ គេ ដឹងជាទូទៅ
ឃ្លាំង យោធាក៏នៅ ឃើញ រូងជ្រៅ ប្រាកដ
ទាំងអាវុធគ្រាប់ ទ័ព ប្រហែសដូចអត់
គ្រង ប្រហោងធ្លុងក្សត់ ផ្ទុះ ឆេះម៉ដ្ឋ អត់ប្រៀន។
ឃ្លាំង យោធាក៏នៅ ឃើញ រូងជ្រៅ ប្រាកដ
ទាំងអាវុធគ្រាប់ ទ័ព ប្រហែសដូចអត់
គ្រង ប្រហោងធ្លុងក្សត់ ផ្ទុះ ឆេះម៉ដ្ឋ អត់ប្រៀន។
ឯសន្តិសុខ ស្រុក ខាងផ្នែកសង្គម
នេះ ក៏ជារឿងធំ ដូច ទំហំ គ្រឿងញៀន
ជួញដូរប្រើប្រាស់ ច្បាស់ ក្មេងខ្លះគេចរៀន
ទៅ ផ្ដុំគ្នាកោះកៀន ជក់ អាភៀន ផឹកស្រា ។
នេះ ក៏ជារឿងធំ ដូច ទំហំ គ្រឿងញៀន
ជួញដូរប្រើប្រាស់ ច្បាស់ ក្មេងខ្លះគេចរៀន
ទៅ ផ្ដុំគ្នាកោះកៀន ជក់ អាភៀន ផឹកស្រា ។
គ្រោះថ្នាក់តាមផ្លូវ ត្រូវ បុកគ្នាឈាមដាប
ស្ដែង ឃើញឈាមហូរច្រាប ដេក ដួលស្លាប់ មរណា
សន្តិសុខទ្រព្យ រាប់ ព្រៃរ៉ែដូនតា
ហិន ធនធានទៅណា ខ្មែរ ខ្លោចផ្សា ទុក្ខកម្ម(?)
ស្ដែង ឃើញឈាមហូរច្រាប ដេក ដួលស្លាប់ មរណា
សន្តិសុខទ្រព្យ រាប់ ព្រៃរ៉ែដូនតា
ហិន ធនធានទៅណា ខ្មែរ ខ្លោចផ្សា ទុក្ខកម្ម(?)
អន្តោប្រវេសន៍ ធ្វេស រាប់លានពេញស្រុក
នេះ អសន្តិសុខ គង់ អុកឡុក ត្រូវចាំ
ស្រណោះស្រុកខ្មែរ បែរ យួនតាមចងកម្ម
អាច បាត់បង់យូរឆ្នាំ ហិន រិ កាំ(១) លោកទាយ(?)
នេះ អសន្តិសុខ គង់ អុកឡុក ត្រូវចាំ
ស្រណោះស្រុកខ្មែរ បែរ យួនតាមចងកម្ម
អាច បាត់បង់យូរឆ្នាំ ហិន រិ កាំ(១) លោកទាយ(?)
ឯសម្ដេចតា ថា ក្រោមមួយរយឆ្នាំ
នេះ ដូចជាបណ្ដាំ ខ្មែរ ត្រូវចាំ ទំនាយ
កើតមានគ្រោះកាច អាច ស្រុកខ្មែររលាយ
បើ ដឹកនាំគិតងាយ ធ្វើ បំពាយ ជាតិខ្លួន ។
នេះ ដូចជាបណ្ដាំ ខ្មែរ ត្រូវចាំ ទំនាយ
កើតមានគ្រោះកាច អាច ស្រុកខ្មែររលាយ
បើ ដឹកនាំគិតងាយ ធ្វើ បំពាយ ជាតិខ្លួន ។
អ្នកប្រាជ្ញសៀមម្នាក់ ជាក់ ថ្លែងមិនលាក់លៀម
ថា គង់នគរសៀម មាន ព្រំត្រៀម ជាប់យួន
ក្រោមសតវត្សរ៍ ភ្លាត់ កម្មខ្មែរផ្ទួនៗ
អាច រលាយបាត់ខ្លួន បើ ចោលក្បួន រួមជាតិ ៕
ថា គង់នគរសៀម មាន ព្រំត្រៀម ជាប់យួន
ក្រោមសតវត្សរ៍ ភ្លាត់ កម្មខ្មែរផ្ទួនៗ
អាច រលាយបាត់ខ្លួន បើ ចោលក្បួន រួមជាតិ ៕
© rbu_spp 9:48 am Dec 20, 2014 Sao Puthpong
ហិន រិ កាំ(១) គឺជាអតីតអ្នកកាសែត The New York Times របស់អាមេរិក ជិត៥០សិបឆ្នាំ។ លោកបានចេញចូលកម្ពុជា ហើយក្រោយចូលនិវត្តន៍ក្នុងឆ្នាំ២០០១ លោកបានធ្វើសន្និសីទកាសែតអន្តរជាតិមួយនៅអឺរ៉ុប ដាស់អ្នកកាសែតអន្តរជាតិស្រករក្រោយដូចជាផ្ដែផ្ដាំឲ្យគិតដល់វាសនាកម្ពុជា ជាមួយពាក្យថា៖
”ខ្ញុំមិនប្រាកដថាប្រទេសកម្ពុជានឹងនៅមានទេ ប៉ុន្តែជនជាតិខ្មែរនឹងនៅមាន[ជាជនជាតិភាគតិច](sic!)”។
”ខ្ញុំមិនប្រាកដថាប្រទេសកម្ពុជានឹងនៅមានទេ ប៉ុន្តែជនជាតិខ្មែរនឹងនៅមាន[ជាជនជាតិភាគតិច](sic!)”។
No comments:
Post a Comment