១. សុរា សុរា ផ្អែមក្រហមថ្លា ស្រោចលើទ្រូងស្រី
បើបានក្រេបស្រា ដក់លើថនា រួមស្ម័គ្រមេត្រី
ស្គាល់អស់អ្វីៗ លើប្រាណនួនស្រី ស្រើបរំភើបអរ។
បើបានក្រេបស្រា ដក់លើថនា រួមស្ម័គ្រមេត្រី
ស្គាល់អស់អ្វីៗ លើប្រាណនួនស្រី ស្រើបរំភើបអរ។
២. ព្រះកាមទេពអើយ សូមកុំសួរឡើយ ឆោមមាសបវរ
ប្រុសៗលង់ស្នេហ៍ នេះក៏ព្រោះតែ សាច់ស្រីខ្ចីស
សព្វដោយលម្អ ដូចនាងកិន្នរ បុរសចោមជុំ។
ប្រុសៗលង់ស្នេហ៍ នេះក៏ព្រោះតែ សាច់ស្រីខ្ចីស
សព្វដោយលម្អ ដូចនាងកិន្នរ បុរសចោមជុំ។
បន្ទរ. ភ្នែកប្រុស គន់ស្រី សម្លឹងមើលអ្វី ឃើញកំពូលភ្នំ
លើដើមទ្រូងសួគ៌ ឋានសុខភិរម្យ
ផែនដីវិលជុំ ព័ទ្ធទីគូភ្នំ លោមសូមភ័ព្វខ្ពស់។
លើដើមទ្រូងសួគ៌ ឋានសុខភិរម្យ
ផែនដីវិលជុំ ព័ទ្ធទីគូភ្នំ លោមសូមភ័ព្វខ្ពស់។
៣. សុរា សុរា ពិតជាក់អ្នកជា មន្តមធុរស
ទាំងដុតតណ្ហា ក្ដៅសព្វឱរា ដុតទាំងជម្លោះ
លើកកេរ្តិ៍បង់ឈ្មោះ ព្រោះតែកន្និដ្ឋា សុរាស្នេហ៍ស្រី។
ទាំងដុតតណ្ហា ក្ដៅសព្វឱរា ដុតទាំងជម្លោះ
លើកកេរ្តិ៍បង់ឈ្មោះ ព្រោះតែកន្និដ្ឋា សុរាស្នេហ៍ស្រី។
៤. បើបានបីបម ក្រសោបឱបថ្នម អង្អែលពិសី
ដូចឡើងឋានសួគ៌ ថើបផ្ដិតសព្វតួ ជាម្ចាស់លោកិយ
កែវកល្យាណី ពុំអាចមានអ្វី លើសមន្តសុរា៕
ដូចឡើងឋានសួគ៌ ថើបផ្ដិតសព្វតួ ជាម្ចាស់លោកិយ
កែវកល្យាណី ពុំអាចមានអ្វី លើសមន្តសុរា៕
© rbu_spp 8:35 am Dec 29, 2014 Puthpong Sao
No comments:
Post a Comment