(បង្កើតថ្មីទី៥ ៤ឃ្លា ១៣ព្យាង្គ)
ខ្មែរប្រើតាំងយូ ទទូរបាំង ចំណាំងថ្ងៃ សំណាចភ្លៀង
នាងជ្រកបញ្ឆៀង ភ្នែកដៀងមើល កាមេរ៉ា សង្ហាទេ
ស្រីខ្មែរស្លៀកក្បិន ខុសចិនយួន យ៉ាងសមសួន តំណកេរ
មកដល់ចំណេរ កេរ្តិ៍សព្វថ្ងៃ ក្រឡៃអស់ ស្រណោះជាតិ។

សម្លៀកពិតសម មើលចំមក រកឥឡូវ នៅពេញស្រស់
ឃើញរូបទាំងអស់ ចន្លោះគ្មាន ពុំមានអ្វី ឲ្យថាឃ្លាត
តាមប្រពៃណី នារីខ្មែរ ទាំងក្រុុងស្រែ ជាធម្មជាតិ
រាប់ស្មោះនឹងញាតិ តាមជាតិកើត កំណើតខ្មែរ ថែពូជកេរ្តិ៍។

ឃើញសព្វថ្ងៃនេះ បើរិះគិត ពិនិត្យដល់ នៅអាចកែ
ស្លៀកពាក់ជាខ្មែរ ឲ្យគេស្គាល់ បានឃើញផ្ទាល់ ថានេះនែ៎
ហ្នឹងហើយច្បាស់ជាក់ ជាអ្នកស្រុក ពីអង្គរ ពុំចោលទេ
ទំនាមពង្សកេរ បានផ្ទេរទុក ពីមុខមក តទៅអើយ៕

© rbu_spp 12:23 pm Dec 24, 2014 Puthpong Sao
No comments:
Post a Comment