កាប់គល់បុកជើង រុញផ្ដួល ខ្លួនរលំ
កាត់កឈើយំ ដាច់ក្បាល ឈាមហូរស្រោច
ឈឺចាប់ព្រៃទួញ ស្រែកខ្ទ័រ សែនអាណោច
អាណិតចិត្តខ្លោច ធ្លាក់ខ្លៅ ស្រណោះខ្មែរ។
ឈើទួញឈឺចាប់ ស្រែកប្រាប់ រកអ្នកជួយ
ម្ដងមួយៗ ពាយហិន ដឹកហូរហែ
ទាំងថ្ងៃទាំងយប់ ឥតឈប់ ពេញស្រុកខ្មែរ
ស្នាដៃថៅកែ ឧកញ៉ា បក្សអ្នកធំ។
វាលពាយអស់ព្រៃ ដីក្ដៅ ប្រេះហួតហែង
ជំនន់កើតឯង រាំងស្ងួត ត្រងោលភ្នំ
សត្វព្រៃហិនហោច រន្ធត រត់ពួនយំ
ដូចត្រូអាគម ជីវិត ចាំមរណា។
មើលចុះឈើនេះ ធំណាស់ ប្រាំមួយឱប
លាដៃក្រសោប ព័ទ្ធវង់ ពេញហត្ថា
ពួកចោរឡានថ្លៃ ថ្មីៗ ថោកយ៉ាងណា
បំផ្លាញខេមរា ធ្វើុំមាន ពីទ្រព្យជាតិ។
សង់វីឡាធំ ស្កឹមស្កៃ លើសវាំងស្ដេច
ទាំងដឹងខ្លួនស្រេច ស្លាប់ជា ខ្មោចផេះធាតុ
យកទៅមិនបាន ពេលរស់ ប្រឹងលួចជាតិ
ពៀរតាមពុំឃ្លាត កម្មឯង អសោចពូជ។
No comments:
Post a Comment