Friday, October 11, 2013

rbu ចម្រៀងគូគាប់

១. ពៅមាសបង តើនួនល្អង ឈរធ្វើអ្វី
មន្តស្នេហ៍ស្រី សេពសណ្ដំ ចិន្តាបង
គួចបេតី បន់ទេវតា ចាប់ចិត្តផ្សង
កែវនួនល្អង បងរីងរៃ នឹកថ្ងៃយប់?

២. ពៅមាសស្នេហ៍ បើអូនប្រែ ភ្លេចរូបបង
ខ្វល់កន្លង ចាំជាតិក្រោយ ជីវិតចប់
រស់គ្មានន័យ បើរូបស្រី ប្រែជាស្អប់
ចិត្តអភ័ព្វ ជាប់ស្នេហ៍អូន គ្មានថ្ងៃស្បើយ។

(បន្ទរ) ជាតិនេះ រៀមរស់ ព្រោះនឹមនួន
បើបាត់អូន ជីវិតសូន្យ គ្មានល្ហែល្ហើយ
ចាំចុះណា បងសច្ចា ជួបត្រាណត្រើយ
កែវអូនអើយ បានឮហើយ ឆ្លើយប្រាប់ផង។

៣. ចម្រៀងបង ផ្សងរកគូ គាប់ហឫទ័យ
បានឃើញស្រី ចិត្តបេតី គេងបន់ផ្សង
ចិត្តនៅនឹក រឭកស្ងួន ព្រួយកន្លង
ព្រះជួយផង សូមឲ្យបង បានជួបស្រី៕

(សូមទោស នេះជាបទចម្រៀងខ្ញុំតែងចេញភ្លាមៗនៅម៉ោង១០ព្រឹក
ថ្ងៃសៅរ៍ទី១២ខែតុលាឆ្នាំ២០១៣ ពេលឃើញរបថតនាងឈរ
ក្នុងសម្លៀកបំពាក់ប្រពៃណីជាស្រីខ្មែរដ៏ស្រស់ស្អាតសុភាព
និង"ពេញលក្ខណ៍")
Photo
Like · · Share

No comments: