Thursday, October 24, 2013

rbu វត្តភូកេរខ្មែរ

វត្តភូនេះណា កាលដើមឡើយជា
នគរខ្មែរទេ ចំណេរក្រោយមក 
ធ្លាក់ក្នុងដៃគេ តែនៅសល់កេរ
វប្បធម៌ខេមរា។

ប្រាសាទវត្តភូ ខ្មែរសង់ពីយូរ
កាលព្រះវិហារ ប្រាសាទល្បីល្បាញ
នៃកម្ពុជា តែលាវពាធា
ចូលមករស់នៅ។

នៅខេត្តលាវខ្លះ អ្នកស្រុកចាំច្បាស់
ប្រាប់កូនតចៅ ថាគាត់ជាខ្មែរ
ជាប់ពូជពង្សផៅ កំណើតកូនចៅ
ពីខ្មែរអង្គរ។

អធិរាជខ្មែរ ល្បីខ្លាំងពូកែ
មហានគរ នាមជ័យវរ្ម័ន
ប្រាំពីរចិត្តធម៌ យកកូនលាវមក៍
បង្ហាត់ក្បួនសឹក។

ទាំងក្បួននយោបាយ កិច្ចការទាំងឡាយ
ឲ្យឆ្លាតចេះថ្នឹក រួចលើកជាបុត្រ
សុណិសាប្រឹក្ស ថែមទាំងបង្វឹក
បង្កើតរដ្ឋឡាវ។

ស្ដេចលាវនោះនាម "ផាង៉ាងុម"តាម
ប្រវត្តិសាស្ត្រហៅ ជាសាមន្តរាជ
សោយរាជ្យនៅឡាវ និងចូលគាល់ហ្វៅ
ព្រះចៅវរ្ម័ន។

ភ្នំដុបដំរី នេះជាសក្ខី
ស្នាដៃជាក់ស្បាន់ ចម្លាក់ខ្មែរសាង
ជាប្រាង្គដៅខ័ណ្ឌ វត្តភូបុរាណ
សម្បត្តិកេរខ្មែរ។

ឥឡូវអង្គការ យូណេស្កូចារ
ភ្នំដំរីប្រែ បេតិកភ័ណ្ឌ
វត្តភូម្ចាស់ថែ ចេញពីកេរខ្មែរ
សម្បត្តិលោកា៕

           សៅរ៍ ពុធពង្ស

UNESCO Certification: Wat Phou Champassak

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

No comments: