ឃើញទេនេះនែ៎ ព្រំដែនរដ្ឋ
ប៊ែលហ្ស៊ិកប្រាកដ និងហុលឡង់
មានតែគំនូស ខ័ណ្ឌតម្រង់
កាត់ចែកចំប្លង់ កណ្ដាលផ្ទះ។
នេះបង្ហាញប្រាប់ ឲ្យដឹងបាន
ថាលំនៅឋាន នេះសង់ច្បាស់
លើខ្សែព្រំដែន ជាក់ស្ដែងណាស់
តែគេទុកផ្ទះ លំនៅឋាន។
ហ្នឹងហើយតម្លៃ សិទ្ធិមនុស្ស
ពុំមានគំនូស ព្រំដែនខ័ណ្ឌ
ប្រទេសពីរអាច បែងចែកបាន
តែឋានសិទ្ធិ ពុំចែកឡើយ។
នៅស្រុកខ្មែរនេះ រាស្ត្រម្ចាស់ស្រែ
នៅលើដីខ្មែរ ឱ លោកអើយ
តាំងពីដូនតា យូរមកហើយ
ប្រែទុក្ខឥតស្បើយ គេនិន្ទា។
ទាំងភូមិលំនៅ កណ្ដាលក្រុង
ក៏គង់ពួកឈ្មួញ ឃុបឃិតគ្នា
ជាមួយអ្នកធំ តាមផ្ដន្ទា
ឈ្នានីសពាធា ដេញម្ចាស់ចេញ។
ដូចនៅបឹងកក់ ជាក់ស្ដែងស្រាប់
ម្ចាស់ផ្ទះឈឺចាប់ ទុក្ខទោម្នេញ
បូមខ្សាច់លុបបឹង ផ្ទះគេដេញ
កណ្ដាលភ្នំពេញ រាស្ត្ររងគ្រោះ។
គេចាប់ម្ចាស់ផ្ទះ ដាក់គុកញាត់
ហាក់ដូចជារដ្ឋ ឥតគិតសោះ
ឲ្យរាស្ត្រស្រែកយំ ពុំស្រណោះ
ទាំងដៀលទ្រគោះ ហាមតវ៉ា។
ទាំងធនាគារ ពិភពលោក
ស្ថានទូតចេញមក ធ្វើអន្តរា
គមន៍ជួយគិតគូរ ព្រោះមេត្តា
អ្នកធំគេថា រឿងខ្មែរទេ។
រឿងខ្មែរមែនពិត គេឈឺឆ្អាល
រដ្ឋាភិបាល គួរខ្មាសគេ
គេអាណិតខ្មែរ គិតរិះរេ
ទើបបានជាគេ ជួយខ្មែរហ្នឹង៕
សៅរ៍ ពុធពង្ស © rbu - SPP
ប៊ែលហ្ស៊ិកប្រាកដ និងហុលឡង់
មានតែគំនូស ខ័ណ្ឌតម្រង់
កាត់ចែកចំប្លង់ កណ្ដាលផ្ទះ។
នេះបង្ហាញប្រាប់ ឲ្យដឹងបាន
ថាលំនៅឋាន នេះសង់ច្បាស់
លើខ្សែព្រំដែន ជាក់ស្ដែងណាស់
តែគេទុកផ្ទះ លំនៅឋាន។
ហ្នឹងហើយតម្លៃ សិទ្ធិមនុស្ស
ពុំមានគំនូស ព្រំដែនខ័ណ្ឌ
ប្រទេសពីរអាច បែងចែកបាន
តែឋានសិទ្ធិ ពុំចែកឡើយ។
នៅស្រុកខ្មែរនេះ រាស្ត្រម្ចាស់ស្រែ
នៅលើដីខ្មែរ ឱ លោកអើយ
តាំងពីដូនតា យូរមកហើយ
ប្រែទុក្ខឥតស្បើយ គេនិន្ទា។
ទាំងភូមិលំនៅ កណ្ដាលក្រុង
ក៏គង់ពួកឈ្មួញ ឃុបឃិតគ្នា
ជាមួយអ្នកធំ តាមផ្ដន្ទា
ឈ្នានីសពាធា ដេញម្ចាស់ចេញ។
ដូចនៅបឹងកក់ ជាក់ស្ដែងស្រាប់
ម្ចាស់ផ្ទះឈឺចាប់ ទុក្ខទោម្នេញ
បូមខ្សាច់លុបបឹង ផ្ទះគេដេញ
កណ្ដាលភ្នំពេញ រាស្ត្ររងគ្រោះ។
គេចាប់ម្ចាស់ផ្ទះ ដាក់គុកញាត់
ហាក់ដូចជារដ្ឋ ឥតគិតសោះ
ឲ្យរាស្ត្រស្រែកយំ ពុំស្រណោះ
ទាំងដៀលទ្រគោះ ហាមតវ៉ា។
ទាំងធនាគារ ពិភពលោក
ស្ថានទូតចេញមក ធ្វើអន្តរា
គមន៍ជួយគិតគូរ ព្រោះមេត្តា
អ្នកធំគេថា រឿងខ្មែរទេ។
រឿងខ្មែរមែនពិត គេឈឺឆ្អាល
រដ្ឋាភិបាល គួរខ្មាសគេ
គេអាណិតខ្មែរ គិតរិះរេ
ទើបបានជាគេ ជួយខ្មែរហ្នឹង៕
សៅរ៍ ពុធពង្ស © rbu - SPP
1
No comments:
Post a Comment