Thursday, October 24, 2013

rbu នារីមេទ័ព

(បទកាកគតិ)

នារីក្លាហាន ហ៊ានបង្ហាញប្រាណ
នៅទីគេខ្លាច ជួរហ្វូងប៉ូលីស 
ឈរត្រៀមប្រសាច អាវុធបន្លាច អាចផ្ទុះហិង្សា។

វីរនារី តួអង្គគ្មានពីរ ដំណើរសង្ហា
ទាហានប៉ូលីស ស្ងើចមើលគ្រប់គ្នា
ខ្លះទាំងគិតថា ប្រាថ្នាជាគូ។

នាងដើរត្រួតពល ឃើញហើយអាចយល់
មេទ័ពឥតគូ គ្មានអង្គរក្ស
ហ្វូងហ្វាយអែអ៊ូ សមជាគម្រូ ដល់អ្នកធំខ្មែរ។

(បទពាក្យ៧)

នៅលើ-សម[សៈម៉]- រ[រ៉ៈ]ភូមិជ័យ
មិនថាតេជដៃ ខ្លាំងយ៉ាងណា
គង់មិនអាចទប់ ពលចេស្ដា
មេទ័ពកញ្ញា ខ្លាំងពូកែ។

ដូចកាលព្រះនាង សក់ក្រអូប
បំបាក់បំពោប ទ័ពមនញ៉ែ
ឲ្យរាបដល់ដី ល្បីពូកែ
ប៉ងយកស្រុកខ្មែរ ចាប់ព្រះនាង។

ចេញច្បាំងព្រះនាង រុំភក្ត្រា
នឹងស្បៃភូសា មនស្រទាង
ស្រែកចំអកដាក់ ថានែនាង
មុខពុំសមជាង អាក្រក់អ្វី?

មនម្នាក់ទៀតថា "ទេនាងនេះ
បើមុខក្រៀមផ្អេះ ហួសនឹងស្ដី
តែបើល្អវិញ លើសអស់ស្រី
នៅលើលោកិយ គ្មានស្រីផ្ទឹម"។
ប្រទេសលទ្ធិប្រជាធិបតេយ្យរបស់ខ្ញុំពិតជាអស្ចារ្យណាស់។
សូមចុច like and share page

No comments: