១. ម្យ៉ាងដែរ នៅស្រុកគេ នេះឃើញទេ សោសុវត្ថិ
មិនឲ្យ ស្រីចេញបាត់ នៅទីស្ងាត់ រួមរក្សបាន។
២. សោចាក់ ជាប់ចង្កេះ ធ្វើដល់ម្ល៉េះ ប្រច័ណ្ឌស្មាន
ក្រែងស្រី ខ្វះប្រមាណ ផិតរួមប្រាណ ប្រុសដទៃ។
៣. រឿងមួយ គួរឲ្យឆ្ងល់ ពេលទាល់ដល់ រាន់ចូលព្រៃ
ទាំងក្នុង បង្គន់នៃ ឲ្យស្រីលៃ ជុះយ៉ាងណា។
៤. ឬក៏ ស្រីចាក់ប្រុស ដូចជាខ្លុុះ ចាំបង្ការ
ក្រែងប្ដី ចេញទៅណា រួមស្នេហា នឹងស្រីផ្សេង។
៥. ប្រុសស្រី ធ្វើអ៊ីចេះ កាមឆេវឆេះ ដូចវង្វេង
ហួងហែង ពុំគិតឈ្វេង បារម្ភកេង ក្រែងគូក្បត់។
៦ គឺចិត្ត ស្រឡាញ់ជ្រុល វ៉ល់វ៉ក់ពុល ខ្វល់ប្រាកដ
បើគេ ប្រុងនឹងក្បត់ សោគង់អត់ មិនឈ្នះកល។
៧. ល្បិចមនុស្ស រំលត់ភ្លើង ឬរំលើង ភ្នំរាបដល់
រំហួត សមុទ្រខ្យល់ គង់មិនសល់ ឃាត់ចិត្តបាន។
៨. សម័យ នេះទៅហើយ ពុំគួរឡើយ ហួងហែងប្រាណ
ធ្វើនេះ ហៅហួសហាន បំពានឋាន សិទ្ធិមនុស្ស៕
Photo: Modern-day chastity belt? Man padlocks lover's blue jeans. http://on.cnn.com/17eY9bFModern-day chastity belt? Man padlocks lover's blue jeans.http://on.cnn.com/17eY9bFបើគេ ប្រុងនឹងក្បត់ សោគង់អត់ មិនឈ្នះកល។
៧. ល្បិចមនុស្ស រំលត់ភ្លើង ឬរំលើង ភ្នំរាបដល់
រំហួត សមុទ្រខ្យល់ គង់មិនសល់ ឃាត់ចិត្តបាន។
៨. សម័យ នេះទៅហើយ ពុំគួរឡើយ ហួងហែងប្រាណ
ធ្វើនេះ ហៅហួសហាន បំពានឋាន សិទ្ធិមនុស្ស៕
No comments:
Post a Comment