Saturday, October 12, 2013

rbu បុប្ផាភ្នំបូកគោ

ការអានមានប្រយោជន៍៖
Reading Benefits You
http://r-b-u.blogspot.com/

វាយោថ្ងូរថ្ងួច គ្រលួចព្រៃ
បូកគោហឫទ័យ នឹកដល់គ្រា
ខ្មែរធ្វើម្ចាស់ដែន កម្ពុជា
មិនក្រវេទនា ដូចសព្វថ្ងៃ។

ផ្កាខ្ញុំរីកស្រស់ តែភ័ក្ត្រកាយ
ក្នុងចិត្តសែនស្ដាយ ពន់ពេកក្រៃ
បូកគោធ្លាក់ក្នុង ដៃដទៃ
រងទុក្ខរីងរៃ រកអ្នកជួយ។

ស្រស់មែនសោភ័ណ បុប្ផាខ្ញុំ
រីកលម្អភ្នំ ក្នុងចិត្តព្រួយ
តើដល់ថ្ងៃណា ខ្មែរចិត្តមួយ
រួមសង្គ្រោះជួយ ជាតិផុតទុក្ខ។

អរគុណអ្នកណាស់ នៅនឹកខ្មែរ
ប៉ុន្តែសូមចិត្ត គិតថ្ងៃមុខ
ធនធានស្រុកខ្មែរ គេកាន់ទុក
អំណាចមេពុក ជាតិអន្តរាយ ...
ឧទ្យានបូកគោ Phnom Bokor National Park- Cambodia.

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ព្រហាមត្រជាក់ធ្លាក់ជំនោរ ខ្នងភ្នំបូកគោដែនព្រឹក្សព្រៃ
ធម្មជាតិបំព្រងគួរបេតី ក្រោមសន្សើមស្បៃព្រឹកព្រលឹម។
...See More

No comments: