Back home from the July 12, 2014 Nou Hach seminar, I decided to resume my 2006-plotted [short story] titled "Red 'Brella" and two new ones: "Neang Achchhara [a celestial dancer]" and "Fault Admitted [too late when no more time to correct]". The last one was first plotted and left aside as the first one in 2006. Both need some new feeds, esp the third is to be re-transfused with new modern energy-generating blood.
Below is the excerpt from my "Red 'Brella" started anew a couple of days ago. It's a type of modern-style story and concoction of prose and modern-writing poems.
“រៀនជាមួយគ្នាពីណាពីណី ...“ សំឡេងរសាត់បាត់ពាក្យចូលក្នុងអារ ម្មណ៍នៅសល់តែកន្ទុយ ធ្វើឲ្យមាណវីស្រស់ប្រិមប្រិយម្នាក់ស្ទាក់តាមមកទាន់ទល់នឹង ទ្វារចិត្តនាយដែលបង្ហើបតិចៗ
នាំឲ្យនាងរឹតតែចង់ដឹង។ “ដំណើរជួនផ្លូវគ្នានាទីនេះ ... ” មាណពបានបន្ត។ ម្ដងនេះ នាងបាន លូកមាត់ស្កាត់សួរដេញ៖“ចា៎ ខ្ញុំដឹង! តើបងកំពុងគិតអីហ្នឹងស្លុងទៅណា?”។ កូនចិត្តមួយរបស់ នាយបានរីករាយនឹងឮពាក្យនា ងហៅនាយថា"បង"។ ដូចចិត្តកំលោះគ្រប់គ្នាជាទូទៅនៅពេល លួចស្រឡាញ់នារីណាម្នាក់ហើយ ក៏រំពឹងចាំតែឮពាក្យនេះនោះ អារម្មណ៍នាយបានប្រៀបប្រ
ដូចខ្លួននឹងជ័យលាភីទើបបានដណ្ដើមឈ្នះយកបានរង្វាន់ពានជីវិតដ៏មានតម្លៃអស្ចារ្យ។
ព្រះអាទិត្យហៀបអស្ដង្គតបន្ទាបកាយក្នុងផ្ទៃមេឃខាងលិច នាចុងសាយណ្ហសម័យ ជះរស្មី កាត់ចន្លោះផ្ទាំងពពកខ្មៅប្រឹងប្រជែងនឹងពន្លឺចង្កៀងដងគោមទើបបើកប្រដេញគ្នា បានជះសាច មកលើវង់ភ័ក្ត្រអ្នកទាំងពីរឃើញដូចតារាទាំងគូកំពុងរះទន្ទឹមគ្នាលើវេហា ស៍សួគ៌។
មាណពបានបង្វែរបន្លប់លាក់អារម្មណ៍លួចអរតែឯងអម្បាញ់មិញនេះ ងាកមើលខាងឆ្វេងដៃ ឃើញមនុស្សចម្រុះជាតិសាសន៍មកផ្ដុំកុំគ្នាឮនិយាយអំពី“ការអានកំណាព្យ ”នៅផ្ទះកាហ្វេចា
វ៉ា។ នាយបានស្រដី៖
“គិតឧបមាថា មានការថ្លែងអានកំណាព្យសាធារណៈ ដូចជានៅទីនេះ ... ” សម្ដីនាយត្រូវនាង
កាត់ភ្ជាប់ “នៅសួនសាធារណៈ នាមុខប្រាសាទអនុស្សារណ៍សម្ដេចតា នៅចុងសប្ដាហ៍ ល្ងាច
ថ្ងៃសៅរ៍ អាទិត្យ ពិតជា...”(គ្រានោះមេឃស្រទុំកាន់តែងងឹតរឹតតែដាបខ្លាំង។ ចរន្តខ្យល់ត្រជាក់
បានបក់រសាត់កាត់ស្លឹករុក្ខជាតិឮរ៉ាវៗនិងបំប៉ើងអាវសំពត់អ្នកដំណើរ។ នាងបានប្រញាប់ទាញ
ឆ័ត្រ មកលាតបាំងគ្រាប់ភ្លៀងដែលចាប់ផ្ដើមសាចដំបូង។ សំឡេងនាងឮប្រណាំងនឹងតំណក់ គ្រាប់ភ្លៀងធ្លាក់ទង្គិចនឹងឆ័ត្រប៉ាប់ៗទឹបៗប៉ាប់)“ ហើយទៅអានកំណាព្យនៅឯណា? កណ្ដាល
វាល នៅឯណា?”។
“នៅក្នុងកែវភ្នែកទាំងគូថ្លៃ (នាយបានថ្លែងជាវោហារកាព្យឆ្លើយ ដោយក្រសែភ្នែកសម្លឹងមើល
កែវភ្នែកទាំងគូរបស់នាង ដែលចាំងរង្សីព្រិចៗ ដូចគ្រាប់ពេជ្រផ្កាយព្រះសុក្រភ្លោះរះភ្លឺក្នុងលម្ហ
មេឃ) ផ្លេកដូចចរណៃ ពេជ្រចាំងថ្លា
សមនឹងសម្រស់ កែវជីវា គន់មើលលោកា ទុក្ខក្នុងចិត្ត។
រមួលឈឺចាប់ ប្រាប់ពុំបាន រងាទាំងប្រាណ ទុក្ខរួមរឹត
មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ស្រោចជិតបាំងបាត់ សម្រស់ស្រី។
ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ម៉ូតូឡានត្រូវ ហែលដូចត្រី
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ប្រែមុខមាត់ថ្មី លិចក្រោមទឹក”។
(នៅមានត)
...
© rbu_spp July 16, 2014 Sao Puthpong Sao
Below is the excerpt from my "Red 'Brella" started anew a couple of days ago. It's a type of modern-style story and concoction of prose and modern-writing poems.
“រៀនជាមួយគ្នាពីណាពីណី ...“ សំឡេងរសាត់បាត់ពាក្យចូលក្នុងអារ
នាំឲ្យនាងរឹតតែចង់ដឹង។ “ដំណើរជួនផ្លូវគ្នានាទីនេះ ... ” មាណពបានបន្ត។ ម្ដងនេះ នាងបាន លូកមាត់ស្កាត់សួរដេញ៖“ចា៎ ខ្ញុំដឹង! តើបងកំពុងគិតអីហ្នឹងស្លុងទៅណា?”។ កូនចិត្តមួយរបស់ នាយបានរីករាយនឹងឮពាក្យនា
ដូចខ្លួននឹងជ័យលាភីទើបបានដណ្ដើមឈ្នះយកបានរង្វាន់ពានជីវិតដ៏មានតម្លៃអស្ចារ្យ។
ព្រះអាទិត្យហៀបអស្ដង្គតបន្ទាបកាយក្នុងផ្ទៃមេឃខាងលិច នាចុងសាយណ្ហសម័យ ជះរស្មី កាត់ចន្លោះផ្ទាំងពពកខ្មៅប្រឹងប្រជែងនឹងពន្លឺចង្កៀងដងគោមទើបបើកប្រដេញគ្នា បានជះសាច មកលើវង់ភ័ក្ត្រអ្នកទាំងពីរឃើញដូចតារាទាំងគូកំពុងរះទន្ទឹមគ្នាលើវេហា
មាណពបានបង្វែរបន្លប់លាក់អារម្មណ៍លួចអរតែឯងអម្បាញ់មិញនេះ ងាកមើលខាងឆ្វេងដៃ ឃើញមនុស្សចម្រុះជាតិសាសន៍មកផ្ដុំកុំគ្នាឮនិយាយអំពី“ការអានកំណាព្យ ”នៅផ្ទះកាហ្វេចា
វ៉ា។ នាយបានស្រដី៖
“គិតឧបមាថា មានការថ្លែងអានកំណាព្យសាធារណៈ ដូចជានៅទីនេះ ... ” សម្ដីនាយត្រូវនាង
កាត់ភ្ជាប់ “នៅសួនសាធារណៈ នាមុខប្រាសាទអនុស្សារណ៍សម្ដេចតា
ថ្ងៃសៅរ៍ អាទិត្យ ពិតជា...”(គ្រានោះមេឃស្រទុំកាន់តែងងឹតរឹតតែដាបខ្លាំង។ ចរន្តខ្យល់ត្រជាក់
បានបក់រសាត់កាត់ស្លឹករុក្ខជាតិឮរ៉ាវៗនិងបំប៉ើងអាវសំពត់អ្នកដំណើរ។ នាងបានប្រញាប់ទាញ
ឆ័ត្រ មកលាតបាំងគ្រាប់ភ្លៀងដែលចាប់ផ្ដើមសាចដំបូង។ សំឡេងនាងឮប្រណាំងនឹងតំណក់ គ្រាប់ភ្លៀងធ្លាក់ទង្គិចនឹងឆ័ត្រប៉ាប់ៗទឹបៗប៉ាប់)“
វាល នៅឯណា?”។
“នៅក្នុងកែវភ្នែកទាំងគូថ្លៃ (នាយបានថ្លែងជាវោហារកាព្យឆ្លើយ ដោយក្រសែភ្នែកសម្លឹងមើល
កែវភ្នែកទាំងគូរបស់នាង ដែលចាំងរង្សីព្រិចៗ ដូចគ្រាប់ពេជ្រផ្កាយព្រះសុក្រភ្លោះរះភ្លឺក្នុងលម្ហ
មេឃ)
សមនឹងសម្រស់ កែវជីវា គន់មើលលោកា ទុក្ខក្នុងចិត្ត។
រមួលឈឺចាប់ ប្រាប់ពុំបាន រងាទាំងប្រាណ ទុក្ខរួមរឹត
មើលមេឃបាត់ច័ន្ទ្រ ខ្មៅងងឹត ស្រោចជិតបាំងបាត់ សម្រស់ស្រី។
ភ្លៀងធ្លាក់ជោកជាំ ជន់លិចផ្លូវ ម៉ូតូឡានត្រូវ ហែលដូចត្រី
កណ្ដាលភ្នំពេញ ក្រុងធ្លាប់ល្បី ប្រែមុខមាត់ថ្មី លិចក្រោមទឹក”។
(នៅមានត)
...
© rbu_spp July 16, 2014 Sao Puthpong Sao
No comments:
Post a Comment