អាកោត្នោត ត្នោតអាកោ នំខ្មែរពិត
តាមគំនិត ដូនតាផ្ទេរ ចំណេះឲ្យ
កូនចៅចេះ ផ្សព្វផ្សាយប្រាប់ មនុស្សជាន់ក្រោយ
ស្ដេចក៏សោយ រាស្ត្រក៏ហូប កេរពីព្រេង។
ផ្លែត្នោតទុំ សាច់លឿងស្រស់ ក្លិនក្រអូប
បើនឹងហូប ខ្ទិះសាច់ឆៅ ត្រូវសម្រេង
ធ្វើចាហួយ ទឹកកំបោរ លួងក្មេងៗ
សាច់ថ្លាឈ្វេង មិនតែក្មេង ចាស់ក៏ចង់។
ចាហួយត្នោត ស្ករត្នោតថ្មី ត្រូវគ្នាម៉ាច់
មិនបូរបាច់ មុខជានឹង និយាយត្រង់
រសចាហួយ ពេញចិត្តស្ដូក លើកក្រោយចង់
សាកធ្វើម្ដង ឬច្រើនដង មិនចេះណាយ។
ពេលត្នោតទុំ ជ្រុះឮក្ឌុក ស្ទុះរត់ព្រូ
ខ្លះរអ៊ូ រើសមិនទាន់ និយាយស្ដាយ
ខ្លះខឹងគោ រើសបានមុន ខឹងជេរម្រ៉ាយ /ម្ដាយ/
ដើមខាងអាយ នៅតែរើស មិនទាន់គេ។
ផ្លែត្នោតទុំ បើទោះបែក សាច់នៅល្អ
សាច់នោះក៏ អាចច្របាច់ មិនចោលទេ
ដាក់ឲ្យគោ ក្របីជ្រូក បាកូនមេ
ជាតិព្រះមេ(រុ) ជួយមួយផ្នែក ប៉ូវសត្វផង។
តាមគំនិត ដូនតាផ្ទេរ ចំណេះឲ្យ
កូនចៅចេះ ផ្សព្វផ្សាយប្រាប់ មនុស្សជាន់ក្រោយ
ស្ដេចក៏សោយ រាស្ត្រក៏ហូប កេរពីព្រេង។
ផ្លែត្នោតទុំ សាច់លឿងស្រស់ ក្លិនក្រអូប
បើនឹងហូប ខ្ទិះសាច់ឆៅ ត្រូវសម្រេង
ធ្វើចាហួយ ទឹកកំបោរ លួងក្មេងៗ
សាច់ថ្លាឈ្វេង មិនតែក្មេង ចាស់ក៏ចង់។
ចាហួយត្នោត ស្ករត្នោតថ្មី ត្រូវគ្នាម៉ាច់
មិនបូរបាច់ មុខជានឹង និយាយត្រង់
រសចាហួយ ពេញចិត្តស្ដូក លើកក្រោយចង់
សាកធ្វើម្ដង ឬច្រើនដង មិនចេះណាយ។
ពេលត្នោតទុំ ជ្រុះឮក្ឌុក ស្ទុះរត់ព្រូ
ខ្លះរអ៊ូ រើសមិនទាន់ និយាយស្ដាយ
ខ្លះខឹងគោ រើសបានមុន ខឹងជេរម្រ៉ាយ /ម្ដាយ/
ដើមខាងអាយ នៅតែរើស មិនទាន់គេ។
ផ្លែត្នោតទុំ បើទោះបែក សាច់នៅល្អ
សាច់នោះក៏ អាចច្របាច់ មិនចោលទេ
ដាក់ឲ្យគោ ក្របីជ្រូក បាកូនមេ
ជាតិព្រះមេ(រុ) ជួយមួយផ្នែក ប៉ូវសត្វផង។
No comments:
Post a Comment