Puthpong Sao shared VOA Khmer's photo.
http://r-b-u.blogspot.com
ជំនន់លិចច្រាំង
ទឹកហូរកួចខ្លាំង
លាងសម្អុយចាស់
ដូចចិត្តរាស្ត្រខ្មែរ
មិនប្រែក្រឡាស់
ប្រផ្នូលប្រាប់ច្បាស់
ក្រឡាស់មិនបាន។
ជំនន់ចិត្តខ្មែរ
ប្ដេជ្ញាទារប្រែ
សង្គ្រោះឲ្យបាន
ទើបស្រុករួចភ័យ
ផុតក្ស័យប្រែថ្កាន
នគរក្សេមក្សាន្ត
រាស្ត្របានសេរី។
ជំនន់ន័យត្រង់
ប្រាប់អ្នកតួអង្គ
ឃុបឃិតកាប់ព្រៃ
លង់ទឹកដុល្លារ
កឹបកេងលួចគៃឲ្យរាស្ត្រប្រុសស្រីលង់លិចជីវិត។
ជំនន់ទឹកភ្នែក
រាស្ត្រយំសង្វេគ
រងទុក្ខរួមរឹត
ទ្រព្យជាតិលក់ខ្ទេច
លក់ជាតិលែងគិត
ជាតិលស់ជីវិត
ខ្មែរគិតយ៉ាងណា។
រួមគ្នាសង្គ្រោះ
ទើបជាតិខ្មែររស់
រួចផុតមរណា
រៀបសង្គមថ្មី
សេរីថ្លៃថ្លា
ផុតពីមាត់ខ្លា
អំណាចសាមាន្យ៕
BREAKING NEWS: យ៉ាងហោចណាស់មានពលរដ្ឋ៣០នាក់បានស ្លាប់បាត់បង់ជីវិតដោយសារទឹកជំនន ់បង្កឡើងដោយទឹកភ្លៀងនិងទឹកទន្លេ មេគង្គដែលបានឡើងហួសច្រាំង។ មានពលរដ្ឋ៩០០០គ្រួសារត្រូវចាកច...S
No comments:
Post a Comment