Saturday, September 7, 2013

ខ្មែរកុំស្អប់ខ្មែរ

តើខ្មែរស្អប់ខ្មែរ ព្រោះតែអ្វី
ពេលខ្លះអ្នកស្ដី ដូចពុំគិត
ពួកគាត់ជាខ្មែរ បេះដូងពិត
ហ៊ានប្ដូរជីវិត នឹងគ្រោះថ្នាក់។

បើមិនស្គាល់ខ្មែរ ក្នុងដីខ្មែរ
មុខតែស្រុកខ្មែរ នៅបែកបាក់
យួនសៀមបានចិត្ត ប្រើច្រវាក់
ចងរឹតកាប់ចាក់ លែងខ្លាចក្រែង។

ខ្មែរមិនស្គាល់ខ្មែរ ក្នុងដីខ្មែ
ឲ្យគេបង្វែរ ស្អប់ខ្មែរឯង
ពង្វក់កូនខ្មែរ ឲ្យវង្វេង
អាម៉ាស់ក្រៃលែង ខ្លួនជាខ្មែរ។

តាង៉ុយផ្ដាំ"កុំ ភ្លើនភ្លេចខ្លួន
ចេះសាសន៍ចិនយួន កុំភ្លេចខ្មែរ"

ធ្វើក្រអឺតឲ្យ គេបង្វែរ
ឲ្យខ្មែរស្អប់ខ្មែរ ព្រោះតែស័ក្ដិ។

ឈប់ជេរខ្មែរសញ្ជាតិពីរបី
មិនអាក្រក់អ្វី ចាំឲ្យជាក់
យួនសញ្ជាតិខ្មែរ ទើបគ្រោះថ្នាក់
ជាតិខ្មែរអាចធ្លាក់ បាត់សូន្យបង់

(from left to right: HE Kem Sokha, Prince Sisiwath Thomico and HE Sam Rainsy Leaders pf the main opposing CNRP at the Demo Park Demonstration, Sept. 7, 2013 to claim justice from the July 28, 2013 general elections plagued with frauds)
ថ្នាក់ដឹកនាំជាទីស្រលាញ់របស់បក្សសង្គ្រោះជាតិ តែសម្រាប់ខ្ញុំ គឺមានតែសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មួយគត់
សម្រាប់ពួកគាត់ គឺ .... (អត់មានយោបល់ទេព្រោះពេលខ្លះចូល ចិត្តពេលខ្លះគួរឲ្យស្អប់)
Like ·  · 

No comments: