ការអានមានប្រយោជន៍៖ http://r-b-u.blogspot.com/
បាតុកម្ម! បាតុកម្ម! ផ្ដាំកូនចៅ
ឆ្ពោះគោលដៅ ស្រែកទាមទារ យុត្តិធម៌
ទាល់តែបាន ខ្មែរគ្រប់ប្រាណ រួមគាំទ្រ
មករួមមក៍ មកឆាប់ឡើង យើងតស៊ូ។
យុត្តិធម៌ ជារបស់ យើងគ្រប់គ្នា
កុំចាំថា ឲ្យនរណា មកគិតគូរ
ចាំយូរហើយ គ្មានចម្លើយ តាំងពីយូរ
មានតែស៊ូ ប្ដូរប្ដេជ្ញទារ ខាងតែបាន។
យើងតស៊ូ អហិង្សា កុំរាថយ
ស៊ូកុំឲ្យ គេប្រើល្បិច បោកយើងបាន
ទោះគេប្រើ ប៉េអឹមប៉ូ លីសទាហាន
យើងគង់បាន ជ័យជម្នះ មិនលែងឡើយ។
យើងតស៊ូ ស្រែកទាមទារ យុត្តិធម៌
គ្រប់នគរ លើលោកា មិនកន្តើយ
គេតាមមើល យើងទាមទារ មិនព្រងើយ
កុំភ្លេចឡើយ ពេលនេះហើយ ខ្មែរជួយជាតិ៕
បាតុកម្ម! បាតុកម្ម! ផ្ដាំកូនចៅ
ឆ្ពោះគោលដៅ ស្រែកទាមទារ យុត្តិធម៌
ទាល់តែបាន ខ្មែរគ្រប់ប្រាណ រួមគាំទ្រ
មករួមមក៍ មកឆាប់ឡើង យើងតស៊ូ។
យុត្តិធម៌ ជារបស់ យើងគ្រប់គ្នា
កុំចាំថា ឲ្យនរណា មកគិតគូរ
ចាំយូរហើយ គ្មានចម្លើយ តាំងពីយូរ
មានតែស៊ូ ប្ដូរប្ដេជ្ញទារ ខាងតែបាន។
យើងតស៊ូ អហិង្សា កុំរាថយ
ស៊ូកុំឲ្យ គេប្រើល្បិច បោកយើងបាន
ទោះគេប្រើ ប៉េអឹមប៉ូ លីសទាហាន
យើងគង់បាន ជ័យជម្នះ មិនលែងឡើយ។
យើងតស៊ូ ស្រែកទាមទារ យុត្តិធម៌
គ្រប់នគរ លើលោកា មិនកន្តើយ
គេតាមមើល យើងទាមទារ មិនព្រងើយ
កុំភ្លេចឡើយ ពេលនេះហើយ ខ្មែរជួយជាតិ៕
No comments:
Post a Comment