(បទពាក្យ៧)
១. ខ្មែរ ថ្មីត្រូវមាន ស្មារតីខ្ពស់
ខ្មែររស់ព្រោះខ្មែរ ចិត្តជាខ្មែរ
ខ្មែរត្រូវតែរស់ ដើម្បីខ្មែរ
ខ្មែរល្បីពូកែ ពូជអង្គរ។
ខ្មែររស់ព្រោះខ្មែរ ចិត្តជាខ្មែរ
ខ្មែរត្រូវតែរស់ ដើម្បីខ្មែរ
ខ្មែរល្បីពូកែ ពូជអង្គរ។
២. រស់ ឈ្មោះជាខ្មែរ លើដីខ្មែរ
រស់តាមភាពខ្មែរ ថ្លៃថ្នូរល្អ
រស់ជាស្ថាបនិក អរិយធម៌
រស់ជាយុទ្ធករ ចិត្តមោះមុត។
៣. ព្រោះខ្មែរតែមួយ លើលោកា
សាច់ឈាមពូជជា អ្នកប្រយុទ្ធ
ក្លាហានអង់អាច មិនតក់ស្លុត
ខ្មែរចិត្តបរិសុទ្ធ ម្ចាស់កម្ពុជា។
៤. ខ្មែរ ខ្លាំងក្លៀវក្លា មិនចេះខ្លាច
ហ៊ានស្ម័គ្រប្ដូរប្ដេជ្ញ ហ៊ានមរណា
លះបង់តស៊ូ ហ៊ានបូជា
សង្ខារជូនជាតិ ឥតស្រណោះ។
៥. ដើម្បី ជាតិខ្មែរ ខ្មែរអ្នកឈ្នះ
ត្រចះថ្កុំថ្កាន ថ្កើងកេរ្តិ៍ឈ្មោះ
ត្រចង់ពណ្ណរាយ ល្បីសាយសុស
សាងឈ្មោះខ្មែររស់ ព្រោះកូនខ្មែរ។
ត្រចះថ្កុំថ្កាន ថ្កើងកេរ្តិ៍ឈ្មោះ
ត្រចង់ពណ្ណរាយ ល្បីសាយសុស
សាងឈ្មោះខ្មែររស់ ព្រោះកូនខ្មែរ។
៦. ខ្មែរ ថ្មីចិត្តថ្មី សាមគ្គីជាតិ
ស្មោះត្រង់មិនឃ្លាត ជាតិជាខ្មែរ
ប្ដូរប្ដេជ្ញកសាង ការពារថែ
សង្គមជាតិខ្មែរ ជ័យវឌ្ឍនៈ
សៅរ៍ ពុធពង្ស
ស្មោះត្រង់មិនឃ្លាត ជាតិជាខ្មែរ
ប្ដូរប្ដេជ្ញកសាង ការពារថែ
សង្គមជាតិខ្មែរ ជ័យវឌ្ឍនៈ
សៅរ៍ ពុធពង្ស
No comments:
Post a Comment