Thursday, September 5, 2013

វិន័យសាមគ្គីនាំដល់ជ័យជម្នះ

វិន័យសាមគ្គី

វិន័យសាមគ្គី ជាគន្លឹះ
ជ័យជម្នះគ្រឹះ គ្រប់មុខការ
រួមចិត្តតស៊ូ តាំងប្ដេជ្ញា
ដល់បានសាច់ការ តវ៉ាត្រូវ។

ចេញស្រុះមុខផ្ទះ គ្រប់ទិសទី
គ្រាដល់នាទី សព្វតាមផ្លូវ
បង្ហាញចិត្តរួម ស៊ូតែនៅ
ក្រាញទារត្រឹមត្រូវ យុត្តិធម៌។

ពេលចេញស្រុះគ្នា ឃើញបែបនេះ
ប៉េអឹមប៉ូលីស មុខតែឈរ
ទាំងទាហានផង ខ្លះលួចអរ
ថាន៎ខ្មែរថ្មី ទារថ្លៃថ្នូរ។

យុត្តិធម៌នេះ ប្រទេសណា
ក៏តែងត្រូវការ ទារប្ដេជ្ញប្ដូរ
មិនមែនសម្រាប់ ឈាមរាស្ត្រហូរ
តែភាពថ្លៃថ្នូរ ប្ដូរជូនជាតិ។

ស្រែកហ៊ោស្រស់ស្រាយ ភក្ត្ររឹងមាំ
ចិត្តរួមស៊ូទ្រាំ កុំប្រមាថ
ពិតមែនមានអ្នក ចិត្តមហាត
កាន់ចិត្តជាត្មាត ចាំបង្ក្រាប។

អ្នកចាំបង្ក្រាប មានពីរយ៉ាង
មួយធ្វើទីអាង ចៅហ្វាយប្រាប់
ខ្លះធ្វើទាំងទ័ល មិនយល់ច្បាប់
ខ្លាចមេស្ដីសាប់ ដកស័ក្ដិចេញ។

មួយទៀតមិនធ្វើ ទោះគេប្រើ
គិតថាអំពើ ស្មោកក្រៃលែង
បង្ក្រាបបង្ហូរ ឈាមរាស្ត្រឯង
មិនក្រែងចិត្តមេ មិនព្រមធ្វើ។

មេរៀនបែបនេះ មានប្រវត្តិ
កើតមានទៀងទាត់ តាមអន្លើ
ពួកជនផ្ដាច់ការ តែងតែប្រើ
គេធ្វើដល់ខ្លួន រលំឯង។

បើប្រើអាវុធ បង្ក្រាបរាស្ត្រ
ឈាមដាបហូរពាស ច្បាស់ឯងៗ
លោកាផ្ដន្ទា ថ្កោលក្ដែងៗ
មិនចាំបាច់ថ្លែង រាស្ត្រអ្នកឈ្នះ

ព្រឹកមិញនេះខ្ញុំបានថ្វាយបង្គំព្រះសង្ឃនៅវត្តស្ទឹងមានជ័យ និងជួបសំណេះសំណាលបងប្អូនអាជីវករដោយផ្ទាល់ នៅផ្សារស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ។
Length: 4:14

No comments: