ព្រះគោជា តាងនិមិត្ត គំនិតខ្មែរ
ជីវិតស្រែ ខ្មែរធ្វើស្រូវ កសាងជាតិ
ចក្រភពខ្មែរ អង្គរល្បី ខេមរធាតុ
ជាញើសញាតិ នៃជាតិខ្មែរ គុណព្រះគោ។
កសិកម្ម កាលអង្គរ សេដ្ឋកិច្ចជឿន
លូតលាស់លឿន មានអំណាច ខ្មែរលេចធ្លោ
អ្នកប្រាជ្ញខ្មែរ ខាងក្សេត្រសាស្ត្រ ពឹងព្រះគោ
ភ្ជាប់ទំនោរ នឹងគីមី ជីវសាស្ត្រ។
ដូចតឹកតាង មាននៅសល់ ដល់សព្វថ្ងៃ
ល្បីល្បាញក្រៃ សម័យនោះ ខ្មែរត្រចះ
សាងអង្គរ ជាតិខ្មែរមាន វេជ្ជសាស្ត្រ
ល្បីខ្លាំងណាស់ មានសកល វិទ្យាល័យ។
កាលអង្គរ គ្រានោះមាន មន្ទីរពេទ្យ
អង្គសុមេធ វេជ្ជសាស្ត្រ ច្បាស់ខ្ពស់ក្រៃ
មួយរយពីរ គ្រប់ទិសទី ថែយប់ថ្ងៃ
ជួយពេញដៃ មើលរក្សា រាស្ត្រប្រជា។
ផ្ទះពេទ្យមួយ មានគ្រូពេទ្យ ថ្នាក់បណ្ឌិត
ពីររូបពិត ចាំពិនិត្យ ធ្វើការងារ
អមដោយពេទ្យ ថ្នាក់មធ្យម ប្រាំមួយគ្នា
គិលានុបដ្ឋាក ច្រើនគ្នានិង ចុងភៅពីរ។
លើកថានេះ មានសំអាង លើសៀវភៅ
តាមត្រង់ទៅ ដែលចែងចារ ក្រងអំពី
A visit to Laos and, ខ្មែរភូមី
Cambodia មើលផែនទី ស្រណោះខ្មែរ។
កម្ពុជា គ្រាអង្គរ កាលសម័យ
នៅសកល វិទ្យាល័យ ល្បីពូកែ
មានសាស្ត្រា ចារ្យមួយពាន់ ជនជាតិខ្មែរ
បង្រៀនពេទ្យ ចក្រភពខ្មែរ ទំនើបក្រៃ។
ប្រាង្គព្រះខ័ន កាលនោះជា អគាររៀន
ផ្ដល់របៀន ជាសកល វិទ្យាល័យ
វេជ្ជសាស្ត្រ មានសល់ដាន នៅសព្វថ្ងៃ
បើស្រមៃ គិតទៅមើល ខ្មែរអស្ចារ្យ៕
ជីវិតស្រែ ខ្មែរធ្វើស្រូវ កសាងជាតិ
ចក្រភពខ្មែរ អង្គរល្បី ខេមរធាតុ
ជាញើសញាតិ នៃជាតិខ្មែរ គុណព្រះគោ។
កសិកម្ម កាលអង្គរ សេដ្ឋកិច្ចជឿន
លូតលាស់លឿន មានអំណាច ខ្មែរលេចធ្លោ
អ្នកប្រាជ្ញខ្មែរ ខាងក្សេត្រសាស្ត្រ ពឹងព្រះគោ
ភ្ជាប់ទំនោរ នឹងគីមី ជីវសាស្ត្រ។
ដូចតឹកតាង មាននៅសល់ ដល់សព្វថ្ងៃ
ល្បីល្បាញក្រៃ សម័យនោះ ខ្មែរត្រចះ
សាងអង្គរ ជាតិខ្មែរមាន វេជ្ជសាស្ត្រ
ល្បីខ្លាំងណាស់ មានសកល វិទ្យាល័យ។
កាលអង្គរ គ្រានោះមាន មន្ទីរពេទ្យ
អង្គសុមេធ វេជ្ជសាស្ត្រ ច្បាស់ខ្ពស់ក្រៃ
មួយរយពីរ គ្រប់ទិសទី ថែយប់ថ្ងៃ
ជួយពេញដៃ មើលរក្សា រាស្ត្រប្រជា។
ផ្ទះពេទ្យមួយ មានគ្រូពេទ្យ ថ្នាក់បណ្ឌិត
ពីររូបពិត ចាំពិនិត្យ ធ្វើការងារ
អមដោយពេទ្យ ថ្នាក់មធ្យម ប្រាំមួយគ្នា
គិលានុបដ្ឋាក ច្រើនគ្នានិង ចុងភៅពីរ។
លើកថានេះ មានសំអាង លើសៀវភៅ
តាមត្រង់ទៅ ដែលចែងចារ ក្រងអំពី
A visit to Laos and, ខ្មែរភូមី
Cambodia មើលផែនទី ស្រណោះខ្មែរ។
កម្ពុជា គ្រាអង្គរ កាលសម័យ
នៅសកល វិទ្យាល័យ ល្បីពូកែ
មានសាស្ត្រា ចារ្យមួយពាន់ ជនជាតិខ្មែរ
បង្រៀនពេទ្យ ចក្រភពខ្មែរ ទំនើបក្រៃ។
ប្រាង្គព្រះខ័ន កាលនោះជា អគាររៀន
ផ្ដល់របៀន ជាសកល វិទ្យាល័យ
វេជ្ជសាស្ត្រ មានសល់ដាន នៅសព្វថ្ងៃ
បើស្រមៃ គិតទៅមើល ខ្មែរអស្ចារ្យ៕
No comments:
Post a Comment