តើគាត់អាចជា គម្រូទេ
ប្រកាសស្រែកជេរ ទាំងឈឺចាប់
បង្ហាញចិត្តខ្មែរ មិនព្រមស្លាប់
ស៊ូមិនខ្ចីស្ដាប់ បញ្ជាគេ។
គេឲ្យបង្ក្រាប សម្លាប់ខ្មែរ
ប៉ុន្តែគាត់បែរ ស្រែកជេរមេ
ដាច់ខាតមិនស្ដាប់ បញ្ជាទេ
ទោះមេអំណាច ធំប៉ុនណា។
នេះទឹកចិត្តខ្មែរ ស្គាល់ជាតិខ្មែរ
ទោះគេបង្វែរ ប្រើប្រហារ
ឲ្យបង្ក្រាបខ្មែរ ឈប់តវ៉ា
ចិត្តគាត់ហានក្លា មិនខ្លាចស្លាប់។
នេះជាតឹកតាង បង្ហាញច្បាស់
ពុំអាចក្រឡាស់ ឃើញច្បាស់ស្រាប់
កម្លាំងមហាជន ខ្មែរឆ្លើយប្រាប់
ស៊ូស្លាប់ជាខ្មែរ មិនក្បត់់ជាតិ។
គម្រូបែបនេះ ប្រាប់ឲ្យដឹង
ចិត្តខ្មែរនៅរឹង ពុំរវាត
ត្រូវការរួមគ្នា សង្គ្រោះជាតិ
មិនព្រមប្រែធាតុ លក់ក្បាលឡើយ។
ប្រជាធិបតេយ្យ ជាគោលដៅ
តម្រង់ទិសស្លៅ ឈោងចាប់ត្រើយ
រួមសង្គ្រោះជាតិ ចំចម្លើយ
នៅឡើយរួមគ្នា ដើរឲ្យដល់។
ប្រកាសស្រែកជេរ ទាំងឈឺចាប់
បង្ហាញចិត្តខ្មែរ មិនព្រមស្លាប់
ស៊ូមិនខ្ចីស្ដាប់ បញ្ជាគេ។
គេឲ្យបង្ក្រាប សម្លាប់ខ្មែរ
ប៉ុន្តែគាត់បែរ ស្រែកជេរមេ
ដាច់ខាតមិនស្ដាប់ បញ្ជាទេ
ទោះមេអំណាច ធំប៉ុនណា។
នេះទឹកចិត្តខ្មែរ ស្គាល់ជាតិខ្មែរ
ទោះគេបង្វែរ ប្រើប្រហារ
ឲ្យបង្ក្រាបខ្មែរ ឈប់តវ៉ា
ចិត្តគាត់ហានក្លា មិនខ្លាចស្លាប់។
នេះជាតឹកតាង បង្ហាញច្បាស់
ពុំអាចក្រឡាស់ ឃើញច្បាស់ស្រាប់
កម្លាំងមហាជន ខ្មែរឆ្លើយប្រាប់
ស៊ូស្លាប់ជាខ្មែរ មិនក្បត់់ជាតិ។
គម្រូបែបនេះ ប្រាប់ឲ្យដឹង
ចិត្តខ្មែរនៅរឹង ពុំរវាត
ត្រូវការរួមគ្នា សង្គ្រោះជាតិ
មិនព្រមប្រែធាតុ លក់ក្បាលឡើយ។
ប្រជាធិបតេយ្យ ជាគោលដៅ
តម្រង់ទិសស្លៅ ឈោងចាប់ត្រើយ
រួមសង្គ្រោះជាតិ ចំចម្លើយ
នៅឡើយរួមគ្នា ដើរឲ្យដល់។
No comments:
Post a Comment