លាបល្អគួរលាប ឲ្យសុខដុម
លាបពាលគួរកុំ នាំបែកបាក់
លាបត្រូវបានសុខ មិនឆ្កួតបក្ស
លាបខុសគ្រោះថ្នាក់ ជាតិកើតរឿង។
លាបសលាបខៀវ លាបក្រហម
លាបអ្វីតាមក្រម ទោះពណ៌លឿង
ឬពណ៌អ្វីណា ឲ្យគ្រប់គ្រឿង
ឲ្យជាតិរុងរឿង លាបទៅចុះ។
បើលាបដើម្បី តែអំណាច
ច្រឡោងជួកាច បង្ខូចខុស
ត្រូវវៀរជៀសវាង កុំបង្រុះ
បំភ្លៃបង្ខុស បង្ខូចគ្នា។
លាបបានសាច់ការ លាបសាមគ្គី
លាបស្មោះមូលមីរ ជាតិជានា
លាបនេះនាំជាតិ កម្ពុជា
សុខដុមរមនា ជាតិចម្រើន៕
© rbu_spp 12:41 pm ថ្ងៃព្រហស្បតិ៍ទី១១ ខែកញ្ញា ឆ្នាំ២០១៤ សៅរ៍ ពុធពង្ស
លាបពាលគួរកុំ នាំបែកបាក់
លាបត្រូវបានសុខ មិនឆ្កួតបក្ស
លាបខុសគ្រោះថ្នាក់ ជាតិកើតរឿង។
លាបសលាបខៀវ លាបក្រហម
លាបអ្វីតាមក្រម ទោះពណ៌លឿង
ឬពណ៌អ្វីណា ឲ្យគ្រប់គ្រឿង
ឲ្យជាតិរុងរឿង លាបទៅចុះ។
បើលាបដើម្បី តែអំណាច
ច្រឡោងជួកាច បង្ខូចខុស
ត្រូវវៀរជៀសវាង កុំបង្រុះ
បំភ្លៃបង្ខុស បង្ខូចគ្នា។
លាបបានសាច់ការ លាបសាមគ្គី
លាបស្មោះមូលមីរ ជាតិជានា
លាបនេះនាំជាតិ កម្ពុជា
សុខដុមរមនា ជាតិចម្រើន៕
© rbu_spp 12:41 pm ថ្ងៃព្រហស្បតិ៍ទី១១ ខែកញ្ញា ឆ្នាំ២០១៤ សៅរ៍ ពុធពង្ស


