Showing posts with label កាហ្វេចាំស្នេហ៍. Show all posts
Showing posts with label កាហ្វេចាំស្នេហ៍. Show all posts

Tuesday, September 9, 2014

rbu 580 -- កាហ្វេចាំស្នេហ៍

កាហ្វេមួយកែវ ដាស់រឭក
ឲ្យបងនៅនឹក ទាំងព្រលឹម
ចាំសម្រស់ស្នេហ៍ ស្រីញញឹម
ពុំមានគូផ្ទឹម លើលោកា។

គេថាសង្សារ គេស្អាតដាច់
ឯបងចារស្រេច គ្មានស្រីណា
ស្អាតជាងអូនទេ កែវជីវា
ពេញគាប់នេត្រា ចិន្ដាចាំ។

ផ្ញើនឹកតាមក្លិន កាហ្វេស្រស់
បងលង់សម្រស់ ផ្ញើបណ្ដាំ
រក្សាភក្ដី ច្រើនខែឆ្នាំ
ស៊ូចាំតែស្រី ជាគូពិត៕

© rbu_spp 7:58 am ថ្ងៃទី១០ ខែកញ្ញា ២០១៤ Puthpong Sao សៅរ៍ ពុធពង្ស
Photo