បិសាចអពគ្រោះ ហ៊ានស៊ីសត្វរស់ នៅរើខ្វៃៗ
បើកភ្នែកម៉ក់ៗ សម្លក់ក្នុងដៃ ដឹងថាខ្លួនក្ស័យ
ក្នុងមាត់មនុស្ស។
អ្នកស៊ីទាំងនេះ ពុំបានត្រិះរិះ ដឹងតែស៊ីជុះ
ឲ្យឆ្ងាញ់មាត់ឯង សត្វគេកាត់ពុះ គ្នារើប្រឹងស្ទុះ
ពុំចេះតវ៉ា។
មនុស្សបិសាច ពុតស្លូតកំណាច ឫកពាលឫស្យា
ស៊ីសត្វទាំងរស់ ពុំមានមេត្តា គ្មានចិត្តករុណា
ជីវិតសត្វផង។
កង្កែបខំប្រឹង ត្រដរសម្លឹង ខ្លួនគេកាត់ចង
ជាពីរកំណាត់ ឈឺចាប់កន្លង ភ្នែកអង្វរផង
ខំហាមាត់ហៅ។
មើលត្រីប្រឹងរើ ត្រូវគេដោតឈើ ចាប់ស៊ីទាំងឆៅ
ហាមាត់ម្ហបៗ ដូចប្រឹងស្រែកហៅ ស្រែកផ្ដាំកូនចៅ
ដៀលជនបិសាច។
ឯពួកកូនពស់ ហេតុតែចង់រស់ ប្រឹងរើប្រសាច
ដឹងខ្លួនត្រូវស្លាប់ ក្នុងមាត់បិសាច ជនចិត្តកំណាច
ស៊ីសត្វទាំងរស់៕
© rbu_spp 10:17 am ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤

No comments:
Post a Comment