សត្វក្ដាន់ តដៃទល់ព្រាន បំពារបំពាន រុករាន ទីឋានវានៅ។
រំលោភ ញឹកញាប់ពេកទៅ វាឡើងមួរម៉ៅ ចិត្តក្ដៅ ចេញមុខតតាំង។
មិនបុស មិនជល់បុកខ្លាំង គ្រាន់តែដាល់ផាំង ម៉ាំងៗ នឹងជើងមុខពីរ។
ព្រានភ័យ ប្ររាវក់វីរ ប្រាសប្រឹងគេចពី ដែនទី តំបន់ព្រៃក្ដាន់។
ដូសប្រូស នឹងដីសាន់វុ័ណ្ឌ បានដៃសត្វក្ដាន់ នាយព្រាន ភ័យតក្កមា។
ក្ដាន់ដូច នៅមានមេត្តា មិនបានប្រហារ កម្លា មិនប្រើស្នែងជល់។
ប្រយុទ្ធ មួយនឹងមួយទល់ ចិត្តនៅយោគយល់ ចង់ផ្ដល់ មេរៀនឲ្យព្រាន។
"ព្រានអើយ ក្រោយៗកុំហ៊ាន យើងសូមព្រមាន ពួកព្រាន ឈប់តាមប្រមាញ់។
សត្វព្រៃ គ្នាក៏ស្រឡាញ់ ជីវិតគិតកាញ់ កុំបាញ់ សម្លាប់សត្វព្រៃ។
គ្នារស់ តំបន់ទីទៃ គិតព្រួយមមៃ ក្នុងព្រៃ ប្រាថ្នាចង់សុខ។
ព្រានឯង ប្រស្ដែងអុកឡុក បំផ្លាញសំបុក ជម្រក ដែនសត្វព្រៃយើង"។
ព្រានព្រួយ ខ្លួនមួយលើកជើង ព្រមលះទំនើង ពួកយើង ឈប់បរបាញ់ហើយ"។
ក្ដាន់ព្រម ប្រាប់ថាកុំឡើយ ព្រមព្រៀងគ្នាហើយ ភ័យស្លន់ កុំសន្យាបោក។
បើឯង លេបពាក្យពិតថោក ក្រោយមិនឲ្យក្រោក អញបោក ដេកស្លាប់នឹងដី។
ហ្វូងក្ដាន់ ធ្វើជាសាក្សី គូសព្រំលើដី ទីព្រៃ ឲ្យព្រានឈប់ចូល៕

© rbu_spp 6:44 am September 18, 2014 Puthpong Sao
No comments:
Post a Comment