Showing posts with label កាលនោះ ពេលនេះ. Show all posts
Showing posts with label កាលនោះ ពេលនេះ. Show all posts

Tuesday, September 9, 2014

rbu 577 -- កាលនោះ ពេលនេះ

កាលសម័យមុន បុណ្យចារកំណត់
អ្នកចេះប្រាកដ គិតតាមចំណេះ
មានសមត្ថភាព សក្ដិតាមតម្រិះ
ពុំមែនមិនចេះ ចាប់ដាក់តាមបក្ស។

សក្ដិបុណ្យតំណែង ដេញតាមចំណេះ
អ្នកមានតម្រិះ សមសួនបុណ្យសក្ដិ
ខុសពីឥឡូវ សញ្ញាប័ត្រ"បក្ស"
លក់ដូរលើកដាក់ តំណែងឡើងមុន។

បានតំណែងធំ ពុំគិតវិជ្ជា
រួចហើយនាំគ្នា ឡេមឡឺមផ្គាប់ផ្គុន
សញ្ញាប័ត្រទិញ ធ្វើជាដើមទុន
ខ្វះសម្បត្តិគុណ ធ្វើការមិនកើត។

អ្វីដែលកាក់កប ទ្រព្យជាតិហិនហោច
ច្បាប់ប្រែអសោច មនុស្សគ្មានកំណើត
កាន់ការធំៗ ផ្ដុំពួកដៃឆើត
ហៃអើលឹបអើត ចូលតាមទ្វារក្រោយ។

© rbu_spp September 9, 2014 Puthpong Sao