Sunday, December 22, 2013

rbu ផ្លែត្រៀល

ពេលឃើញផ្លែត្រៀល នឹកដល់ស្រុកភ្នំ
ឡើងបេះផ្លែទុំ ផុតចុងចំបក់
ខ្ពស់ជិតម្ភៃម៉ែត មើលក្រោមដង្ហក់
ដង្ហើម
ដូចឆក់ ស្ញើបបិទនេត្រា។

នេះហៅតាមឈ្មោះ ត្រៀលដោះក្របី 
រសជូរផ្អែមអ្វី តាមពូជផលា
ដើមវល្លិ៍ណាផ្អែម រសឆ្ងាញ់ពីសា
បានហូបកាលណា ចងថ្នក់បង្វេច។

ឯមួយពូជទៀត គេហៅត្រៀលស្វា
ផ្លែវាសោតណា តូចជាងបន្តិច
រសជាតិខ្លះជូរ ឫផ្អែមតិចៗ
ចុះពណ៌យ៉ាងម៉េច? លឿងក្រហមទុំ។

ឃើញផ្លែឈើព្រៃ ស្រុកខ្មែរសម្បូរ
ផលព្រឹក្សហៀរហូរ នៅតាមព្រៃភ្នំ
ប៉ុន្តែឥឡូវ សត្វព្រៃស្រែកយំ
កាប់ព្រៃវាលធំ ក្បាលភ្នំត្រងោល៕
ផ្លែនេះផ្លែអ្វី មិត្តភក្តិប្រុសស្រី សូមទាយសាកល្បង
ប្រយ័ត្នទាយខុស ខ្មាស់អស់អ្នកផង ផ្លែចង្កោមចង
ដើមឯជនបទ។ — at UCMAS Cambodia.

No comments: