Saturday, December 28, 2013

rbu ឱ! កំពង់ចាម

ឱ! កំពង់ចាម ស្នាមស្នេហ៍កវី
រឿងបងនិងស្រី នៅថ្មីស្រឡាង
ស្រុកកោះសូទិន អូននិងបងសាង
ស្នេហ៍ស្មោះព័ស្តុតាង គ្រប់យ៉ាងបងចាំ។

អូនភ្លេចហើយឬ ជិតភ្លឺរងា
អរុណបើកទ្វារ មេឃបូព៌ាផ្ដាំ
អូនប្រាប់បងថា ពម្ងារង់ចាំ
ទោះច្រើនខែឆ្នាំ ពុំប្រែចិត្តឡើយ។

ប៉ុន្តែឥឡូវ ពៅនៅទីណា
ដល់ខែរងា បងនឹកត្រាណត្រើយ
កន្ទេលភួយមុង សួរបងពុំស្បើយ
ពៅមាសបងអើយ ម្ដេចឡើយភ្លេចបង។

នឹកដល់រឿងដើម ដង្ហើមឈឺចាប់
ដូចរស់ក្នុងស្លាប់ ខ្មាសអស់អ្នកផង
អ្វីៗនៅថ្មី រឿងស្រីនិងបង
មិនគួរនួនល្អង អូនដាច់អាល័យ៕

ការអានមានប្រយោជន៍៖ កំណាព្យ ៣ ភាសា ខ្មែរ English Français
http://r-b-u.blogspot.com/


Kompong ncham

No comments: